+៨៥៥៨១ ៩៨ ៨៨ ៩៨

ពត៌មានសម្រាប់ធ្វើការព្យាបាល

យើងត្រូវការឲ្យមានជាចាំបាច់នូវ ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបឆ្លាតវៃមួយ ដើម្បីធ្វើការពិនិត្យរកមើលឲ្យឃើញភស្តុតាង និងពត៌មានសម្រាប់ព្យាបាលជម្ងឺ ដែល អាច ជួយអ្នកជម្ងឺមហារីកបាន។សព្វថ្ងៃនេះ ម៉ាស៊ីនកុំព្យូទ័របែបនេះ គឺមានហើយ។ ម៉ាស៊ីន IBM Watson ដែលជាម៉ាស៊ីនឯកទេសខាងជម្ងឺមហារីក នឹង ឆ្លុះ បញ្ចាំងពីអនាគតនៃវិជ្ជសាស្រ្ត។ វិជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ នឹងជាមនុស្សដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យានេះ ក្រៅពីអាមេរិកខាងជើង។ សូមស្វែងយល់បន្ថែមអំពីរបៀបដែលម៉ាស៊ីនWatsonជួយអ្នកឯក
ទេសខាងជម្ងឺមហារីក
ក្នុងការជ្រើសរើសវិធីព្យាបាលដែលមានប្រសិទ្ធិភាព

គម្រោងរបស់ម៉ាស៊ីនកុំព្យូទ័រជំនួយវះកាត់

គ្រូពេទ្យវះកាត់ឆ្អឹង នៅមន្ទីរពេទ្យបំរុងរ៉ាត់ ធ្វើការវះកាត់ជង្គង់ និងត្រគាក ដោយមានជំនួយពី ប្រភេទម៉ាស៊ីនកុំព្យូទ័រ 3D និងដៃមនុស្សយន្ត។ ការរៀបតម្រង់ និងការតឡើងវិញយ៉ាងច្បាស់លាស់ជាក់លាក់ បានជួយអ្នកជម្ងឺ ឲ្យធ្វើចលនាបានវិញដោយគ្មានការឈឺចាប់។

សូមស្វែងយល់បន្ថែមអំពីវិធីដែលយើងធ្វើការព្យាបាលអ្នកជម្ងឺដែលមានបញ្ហាជង្គង់ និងត្រគាក



រចនាសម្ព័ន្ធ

 

មន្ទីរពេទ្យបំរុងរ៉ាត់អន្តរជាតិ

មន្ទីរពេទ្យបំរុងរ៉ាត់អន្តរជាតិ គឺជាមន្ទីរពេទ្យពហុឯកទេសដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការ​ចម្រុះអន្តរជាតិ​ស្ថិតនៅកណ្តាល​ទី​ក្រុង​បាង​កក នៃប្រទេសថៃ។ ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨០មន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យឯកជនមួយ ក្នុងចំនោមមន្ទីរពេទ្យ​ធំជាងគេបំផុត​នៅអាស៊ីអាគ្នេយ៍ដែលមានគ្រែចំនួន៥៨០គ្រែ និងមានមជ្ឈមណ្ឌលឯកទេសជាង៣០។មន្ទីរពេទ្យបំរុងរ៉ាត់អន្តរជាតិ ផ្តល់បរិក្ខារ​ធ្វើរោគ​វិនិច្ឆ័យព្យាបាលនិងសង្រ្គោះបន្ទាន់ទំនើបទាន់សម័យ នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តពហុសេវា។ 

សូមអានបន្ថែម

 

 

មជ្ឈមណ្ឌលថែទាំសុខភាពVitallife

 

មជ្ឈមណ្ឌលថែទាំសុខភាពVitallifeបាននាំមុខគេ ផ្នែកសុខភាពនិងការប្រឆាំងនឹងភាពចាស់រយៈពេលជាង 13 ឆ្នាំមកហើយ។ យើង គឺជាអ្នករកឃើញដំបូងនូវការបង្ការនិងការរស់នៅប្រកបដោយសុខភាពល្អ។ Vitallife ជាផ្នែកមួយនៃមន្ទីរពេទ្យបំរុងរ៉ាត់ដែលជាមន្ទីរពេទ្យមួយ ក្នុងចំនោមមន្ទីរពេទ្យឈានមុខគេនៅលើពិភពលោកហើយពួកយើង បានធ្វើការព្យាបាលអ្នកជម្ងឺជាងមួយលាននាក់ក្នុងមួយឆ្នាំ។ វេជ្ជបណ្ឌិតគិលានុបដ្ឋាយិកានិងអ្នកប្រឹក្សាយោបល់ថែទាំសុខភាពរបស់យើងបានខិតខំប្រឹងប្រែងដឹកនាំមន្ទីរពេទ្យបំរុងរ៉ាត់ ឲ្យក្លាយទៅជាមន្ទីរពេទ្យឈានមុខគេ ដែលត្រូវបានទទួលស្គាល់ជុំវិញពិភពលោក។  សូមអានបន្ថែម

 

 

 

មន្ទីរពេទ្យ​ UB Songdo

ចាប់តាំងពីបានបើកនៅក្នុងឆ្នាំ 2007 មន្ទីរពេទ្យ UB Songdoមានការកើនឡើងទ្វេដងនូវចំនួនអ្នកពិនិត្យជម្ងឺ និងបានបន្ថែម​សេវាកម្ម​និង សមត្ថភាព​ បន្ថែមទៀត។វិជ្ជបណ្ឌិត ​ដែលមាន​បទ​ ពិសោធន៍​ បាន​ ចូលរួមជាមួយនឹងមន្ទីរពេទ្យដើម្បីផ្តល់ជូនអ្នកជម្ងឺនូវ ជំនាញវិជ្ជាជីវៈ​ពិសេសក្នុងការ:​ ការវះកាត់ទូទៅ (ដោយផ្តោតមាននីតិវិធីទៅលើទាំងផ្នែកខាងក្រោម និងផ្នែកខាងលើនៃពោះ), ជម្ងឺបេះដូង, ជម្ងឺតម្រងនោម, ការវះកាត់កែសម្ផស្ស, ការមានកូន។ វិធីសាស្រ្តរួមបញ្ចូលគ្នារបស់យើងបានបម្រើតម្រូវការទូទៅរបស់អ្នកជម្ងឺយើង រួមមានការពិនិត្យ, ការវិនិច្ឆ័យ, ការសម្រាកព្យាបាលនិងការមើលថែទាំកុមារ។ ក្រសួងសុខាភិបាលរបស់ម៉ុងហ្គោលីបានទទួលស្គាល់ មន្ទីរពេទ្យ UB Songdoក្នុងការផ្តល់ជូននូវសេវាព្យាបាលនិងថែទាំសុខភាពទីបីនៅឆ្នាំ 2011 និង2014 ។  សូមអានបន្ថែម