+៨៥៥៨១ ៩៨ ៨៨ ៩៨

ពត៌មានសម្រាប់ធ្វើការព្យាបាល

យើងត្រូវការឲ្យមានជាចាំបាច់នូវ ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបឆ្លាតវៃមួយ ដើម្បីធ្វើការពិនិត្យរកមើលឲ្យឃើញភស្តុតាង និងពត៌មានសម្រាប់ព្យាបាលជម្ងឺ ដែល អាច ជួយអ្នកជម្ងឺមហារីកបាន។សព្វថ្ងៃនេះ ម៉ាស៊ីនកុំព្យូទ័របែបនេះ គឺមានហើយ។ ម៉ាស៊ីន IBM Watson ដែលជាម៉ាស៊ីនឯកទេសខាងជម្ងឺមហារីក នឹង ឆ្លុះ បញ្ចាំងពីអនាគតនៃវិជ្ជសាស្រ្ត។ វិជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ នឹងជាមនុស្សដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យានេះ ក្រៅពីអាមេរិកខាងជើង។ សូមស្វែងយល់បន្ថែមអំពីរបៀបដែលម៉ាស៊ីនWatsonជួយអ្នកឯក
ទេសខាងជម្ងឺមហារីក
ក្នុងការជ្រើសរើសវិធីព្យាបាលដែលមានប្រសិទ្ធិភាព

គម្រោងរបស់ម៉ាស៊ីនកុំព្យូទ័រជំនួយវះកាត់

គ្រូពេទ្យវះកាត់ឆ្អឹង នៅមន្ទីរពេទ្យបំរុងរ៉ាត់ ធ្វើការវះកាត់ជង្គង់ និងត្រគាក ដោយមានជំនួយពី ប្រភេទម៉ាស៊ីនកុំព្យូទ័រ 3D និងដៃមនុស្សយន្ត។ ការរៀបតម្រង់ និងការតឡើងវិញយ៉ាងច្បាស់លាស់ជាក់លាក់ បានជួយអ្នកជម្ងឺ ឲ្យធ្វើចលនាបានវិញដោយគ្មានការឈឺចាប់។

សូមស្វែងយល់បន្ថែមអំពីវិធីដែលយើងធ្វើការព្យាបាលអ្នកជម្ងឺដែលមានបញ្ហាជង្គង់ និងត្រគាក



ផែនការជួបរបស់អ្នក

ប្រសិនជាលោកអ្នកមិនដែលធ្វើការពិនិត្យជម្ងឺនៅមន្ទីពេទ្យក្រៅស្រុកទេ​  សូមលោកអ្នកកុំបារម្មណ៏អី។ យើងតែងពិនិត្យព្យាបាលអ្នកជម្ងឺ អន្តរ ជាតិ ជាង មួយពាន់នាក់ជារៀងរាល់ថ្ងៃ។​ ហេតុនេះហើយ ពួកយើងមានបទពិសោធ៏គ្រប់គ្រាន់ក្នុងការរៀបចំគ្រប់យ៉ាង មានទាំងការ ណាត់ជួប ពិគ្រោះ ជាមួយគ្រួពេទ្យ ការទទួលអ្នកជម្ងឺមកមន្ទីពេទ្យ និងការរៀបចំផ្នែកសេវាកម្មសណ្ឋគារ និងស្នាក់នៅ។​ ទំព័រនេះ នឹងសង្ខេបជូនលោកអ្នក ពីវិធីទាំងនេះ និងអ្វីដែលយើងអាចជួយអ្នកបាន។

 

ជំហានទី 1. សិក្សាស្វែងយល់ពីមន្ទីរពេទ្យបំរុងរ៉ាត់

Plan_Visit_About_Bumrungrad.jpg

 គេហទំព៍រនេះបានរៀបរៀងទ្បើងដើម្បីឆ្លើយនឹងសំណួរដែលទាក់ទងទៅនឹង មន្ទីរពេទ្យរបស់ពួកយើង វេជ្ជបណ្ឌិត របស់ពួកយើង នឹងប្រទេសថៃដែលជាទីកន្លែងគោលដៅសំរាប់ថែរក្សាសុខភាព។ សូមស្វែងយល់ថា តើយើងជា  នរណា,យើង នៅទីណា, សេវាកម្មអ្វីខ្លះ ដែលយើងផ្តល់ឲ្យ, និង សម្ភារៈបរិក្ខារ របស់មន្ទីរពេទ្យយើង។សូមចាប់ ផ្តើម ដោយការមើល វីដេអូ ពីមន្ទីរពេទ្យរបស់យើង។

 

 

ជំហានទី 2.  ការជ្រើសរើសវិជ្ជបណ្ឌិត ឬពិគ្រោះយោបល់ជាមួយយើង

Plan Visit

ជំហានបន្ទាប់ គឺការជ្រើសរើសវេជ្ជបណ្ឌិត។​ ពួកយើងមានវេជ្ជបណ្ឌិតជាង ៩០០នាក់ដែលតំណាង ឲ្យជំនាញ៥៥​មុខសំរាប់ជ្រើសរើស។ គេហទំព៍រសំរាប់ស្វែងរកវេជ្ជបណ្ឌិត របស់យើងអាចជួយលោកអ្នកឲ្យ ស្វែងរកបាន នូវវេជ្ជ បណ្ឌិត ដែលស្របតាមតំរូវការរបស់លោកអ្នកយ៉ាងងាយស្រួល។ប្រសិនជាអ្នកត្រូវការជំនួយក្នុងការជ្រើសរើស​វេជ្ជបណ្ឌិត ឬុយោបល់ពីជម្រើសនៃការព្យាបាល​អ្នកអាចប្រើប្រាស់ ទម្រង់បែបបទពត៌មានរបស់យើង ​ដែលអាច ឲ្យពួកយើងយល់ពីស្ថានភាពរបស់អ្នកកាន់តែច្បាស់ ដែលនាំឲ្យមានភាពងាយស្រួលក្នុងការផ្តល់យោបល់។យើងនឹង ផ្តល់ពត៌មាន របស់លោកអ្នកទៅអោយអ្នកជំនាញវេជ្ជសាស្រ្តរបស់មន្ទីរពេទ្យ​ ហើយ​អ្នកនឹងទទួលបាននួវយោបល់ដ៏ល្អៗ​មកវិញ ក្នុងរយះពេលពីរទៅបីថ្ងៃ។អ្នកអាចប្រើប្រាស់ទំរង់បែបបទពត៌មាននេះដើម្បីពិនិត្យបន្តទៅទៀតបាន។ ជួនកាល ពួកយើងអាចរៀបចំការណាត់ជួបតាមរយៈទូរស័ព្ទជាមួយអ្នក​ឬគ្រូពេទ្យដែលនៅតំបន់អ្នក។

 

ជំហានទី 3. ការរៀបចំការណាត់ជួប

Plan_Visit_Make_Appointment.jpg

នៅពេលដែលលោកអ្នកបានសម្រេចចិត្ត ថានឹងកំណត់ថ្ងៃទៅមន្ទីរពេទ្យរបស់យើងរួចរាល់ហើយ សូមចូលទៅ កាន់គេហទំព័រ ការស្នើសុំការណាត់ជួប។មនុស្សភាគច្រើនធ្វើបែបនេះ ក្រោយពេលពួកគេបានជ្រើសរើសវិជ្ជបណ្ឌិត នៅក្នុងដំណាក់កាលទី 2 រួច។ ការស្នើសុំការណាត់ជួប នឹងបង្ហាញពីតារាងកាលវិភាគវេជ្ជបណ្ឌិតរបស់លោកអ្នក ដែលអាចឲ្យលោកអ្នកអាចកំណត់ថ្ងៃ និងម៉ោងបាន។ ប្រសិនបើអ្នកចូលចិត្ត លោកអ្នកអាចជ្រើសយកថ្ងៃ ហើយឲ្យពួកយើងជាអ្នកផ្តល់យោបល់ក្នុងការជ្រើសរើសវេជ្ជបណ្ឌិតវិញក៏បាន។ យើងនឹងធ្វើការផ្ញើការស្នើសុំរបស់អ្នក ហើយធ្វើការបញ្ជាក់ពីការណាត់ជួប ដល់លោកអ្នកវិញតាមរយៈអ៊ីម៉ែល។ប្រសិនបើលោកអ្នកមកកាន់មន្ទីរពេទ្យបំរុងរ៉ាត់ដើម្បីធ្វើការវះកាត់ យើងអាចរៀបចំបន្ទប់ និងសេវាកម្មផ្សេងៗទៀតសម្រាប់លោកអ្នកបាន។ លោកអ្នកនៅតែត្រូវធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យវះកាត់ ដែលត្រូវជួបអ្នកនៅទីក្រុងបាងកក ដើម្បីឲ្យដឹងច្បាស់ថាលោក អ្នកអាចធ្វើការ វះ កាត់បាន។

ជំហានទី 4. ការរៀបចំការធ្វើដំណើរ

Plan_Visit_Arrange_Travel.jpg

ប្រសិនបើលោកអ្នកមិនមានទំនាក់ទំនងជាមួយ ការិយាល័យតំណាងណាមួយនោះទេ ពួកយើងអាចជួយលោកអ្នក ក្នុងការរៀបចំការធ្វើដំណើររបស់អ្នកមកទីក្រុងបាងកកនេះបាន។ លោកអ្នកអាចចូលមើលគេហទំព័រ សណ្ឋាគារដែលនៅជិតមន្ទីរពេទ្យបំរុងរ៉ាត់ដែលបង្ហាញលោកអ្នកនូវសណ្ឋាគារដែលរៀបតាមលំដាប់ពីជិតទៅឆ្ងាយ ហើយលោកអ្នកអាចធ្វើការកក់សណ្ឋាគារនោះភ្លាមៗតែម្តង។ គេហទំព័រនេះ មានផែនទី ដែលបង្ហាញ គ្រប់សណ្ឋាគារ ទាំងអស់នៅក្នុងតំបន់នោះ។ ពួកយើង ក៏មាននូវគេហទំព័រ ផែនទីសម្រាប់ធ្វើដំណើរផងដែរ ដែលអាចធ្វើការ ទាញ យក បានជាប្រភេទឯកសារ Adobe PDF តាមតម្រូវការរបស់អ្នក។