+៨៥៥៨១ ៩៨ ៨៨ ៩៨

ពត៌មានសម្រាប់ធ្វើការព្យាបាល

យើងត្រូវការឲ្យមានជាចាំបាច់នូវ ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបឆ្លាតវៃមួយ ដើម្បីធ្វើការពិនិត្យរកមើលឲ្យឃើញភស្តុតាង និងពត៌មានសម្រាប់ព្យាបាលជម្ងឺ ដែល អាច ជួយអ្នកជម្ងឺមហារីកបាន។សព្វថ្ងៃនេះ ម៉ាស៊ីនកុំព្យូទ័របែបនេះ គឺមានហើយ។ ម៉ាស៊ីន IBM Watson ដែលជាម៉ាស៊ីនឯកទេសខាងជម្ងឺមហារីក នឹង ឆ្លុះ បញ្ចាំងពីអនាគតនៃវិជ្ជសាស្រ្ត។ វិជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ នឹងជាមនុស្សដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យានេះ ក្រៅពីអាមេរិកខាងជើង។ សូមស្វែងយល់បន្ថែមអំពីរបៀបដែលម៉ាស៊ីនWatsonជួយអ្នកឯក
ទេសខាងជម្ងឺមហារីក
ក្នុងការជ្រើសរើសវិធីព្យាបាលដែលមានប្រសិទ្ធិភាព

គម្រោងរបស់ម៉ាស៊ីនកុំព្យូទ័រជំនួយវះកាត់

គ្រូពេទ្យវះកាត់ឆ្អឹង នៅមន្ទីរពេទ្យបំរុងរ៉ាត់ ធ្វើការវះកាត់ជង្គង់ និងត្រគាក ដោយមានជំនួយពី ប្រភេទម៉ាស៊ីនកុំព្យូទ័រ 3D និងដៃមនុស្សយន្ត។ ការរៀបតម្រង់ និងការតឡើងវិញយ៉ាងច្បាស់លាស់ជាក់លាក់ បានជួយអ្នកជម្ងឺ ឲ្យធ្វើចលនាបានវិញដោយគ្មានការឈឺចាប់។

សូមស្វែងយល់បន្ថែមអំពីវិធីដែលយើងធ្វើការព្យាបាលអ្នកជម្ងឺដែលមានបញ្ហាជង្គង់ និងត្រគាក



អំពី Vitallife

 មជ្ឈមណ្ឌលលើកកម្ពស់សុខភាពវ៉ាយថលឡាយហ្វ៍មានទីតាំងស្ថិតនៅជាមួយនឹងមន្ទីរពេទ្យបាំរុងរ៉ាដ មន្ទីរពេទ្យស្តង់ដាអន្តរជាតិបើកផ្តល់សេវាកម្មជាង ១៤​ ឆ្នាំមកហើយ និងជាអ្នកនាំមុខគេខាងនវកម្មវេជ្ជសាស្រ្តផ្នែកប្រឆាំងនឹងភាពចាស់។ កម្មវិធីពិនិត្យសុខភាពទាំងអស់ត្រូវបានរចនា និងរៀបចំធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកការវិភាគ ធ្វើរោគវិនិច្ឆ័យ ការការពារ ការស្តារនីតិសម្បទា និងថែទាំសុខភាពកម្រិតអន្តរជាតិ។

 

នៅមជ្ឈមណ្ឌលលើកកម្ពស់សុខភាពវ៉ាយថលឡាយហ្វ៍ យើងផលិតឱសថ អាហារបំប៉ន និងផ្គត់ផ្គង់ថ្នាំពេទ្យ ដើម្បីប្រើសម្រាប់បង្ការ និងថែទាំសុខភាពឲ្យបាយូរអង្វែង យើងមិនត្រឹមតែបង្កើតផលិតផលដើម្បីថែទាំសុខភាពប៉ុណ្ណោះទេ យើងថែមទាំងជាអ្នកជួយលើកកម្ពស់ឲ្យអ្នកជំងឺយល់ដឹងពីខ្លឹមសារលម្អិតនៃការថែទាំសុខភាព ទៅជាមួយនឹងកម្មវិធីព្យាបាលដែលបញ្ចូលគ្នាជាមួយនឹងនវកម្មដែលជាប់ចំណាត់ថ្នាក់ពិភពលោក មកជួយបំពេញបន្ថែមលើការថែរក្សាសុខភាព និងពន្យាភាពចាស់។

 

ចាប់តាំងពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ន វ៉ាយថលឡាយហ្វ៍បានទទួលស្គាល់ជាផ្លូវការពី World Council on Clinical Accreditationក្រៅពីនេះ វ៉ាយថលឡាយហ្វ៍ថែមទាំងជាមជ្ឈមណ្ឌលលើកកម្ពស់សុខភាពដំបូងគេនៅអាស៊ី ដែលបានទទួលវិញ្ញាបនបត្រនេះហើយថែមទាំងជាឱសថស្ថានដំបូងគេនៅអាស៊ីអាគ្នេយ៍ទៀតផង។