+៨៥៥៨១ ៩៨ ៨៨ ៩៨

ពត៌មានសម្រាប់ធ្វើការព្យាបាល

យើងត្រូវការឲ្យមានជាចាំបាច់នូវ ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបឆ្លាតវៃមួយ ដើម្បីធ្វើការពិនិត្យរកមើលឲ្យឃើញភស្តុតាង និងពត៌មានសម្រាប់ព្យាបាលជម្ងឺ ដែល អាច ជួយអ្នកជម្ងឺមហារីកបាន។សព្វថ្ងៃនេះ ម៉ាស៊ីនកុំព្យូទ័របែបនេះ គឺមានហើយ។ ម៉ាស៊ីន IBM Watson ដែលជាម៉ាស៊ីនឯកទេសខាងជម្ងឺមហារីក នឹង ឆ្លុះ បញ្ចាំងពីអនាគតនៃវិជ្ជសាស្រ្ត។ វិជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ នឹងជាមនុស្សដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យានេះ ក្រៅពីអាមេរិកខាងជើង។ សូមស្វែងយល់បន្ថែមអំពីរបៀបដែលម៉ាស៊ីនWatsonជួយអ្នកឯក
ទេសខាងជម្ងឺមហារីក
ក្នុងការជ្រើសរើសវិធីព្យាបាលដែលមានប្រសិទ្ធិភាព

គម្រោងរបស់ម៉ាស៊ីនកុំព្យូទ័រជំនួយវះកាត់

គ្រូពេទ្យវះកាត់ឆ្អឹង នៅមន្ទីរពេទ្យបំរុងរ៉ាត់ ធ្វើការវះកាត់ជង្គង់ និងត្រគាក ដោយមានជំនួយពី ប្រភេទម៉ាស៊ីនកុំព្យូទ័រ 3D និងដៃមនុស្សយន្ត។ ការរៀបតម្រង់ និងការតឡើងវិញយ៉ាងច្បាស់លាស់ជាក់លាក់ បានជួយអ្នកជម្ងឺ ឲ្យធ្វើចលនាបានវិញដោយគ្មានការឈឺចាប់។

សូមស្វែងយល់បន្ថែមអំពីវិធីដែលយើងធ្វើការព្យាបាលអ្នកជម្ងឺដែលមានបញ្ហាជង្គង់ និងត្រគាក



តើបំរុងរ៉ាត់ជានរណា

មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ បាងកក  ប្រទេសថៃ

មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ អន្តរជាតិ គឺជាមន្ទីរពេទ្យពហុឯកទេសដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការចម្រុះអន្តរជាតិ ស្ថិតនៅកណ្តាលក្រុងបាងកក ប្រទេសថៃ។ ដោយត្រូវបានបង្កើតឡើង​​នៅក្នុងឆ្នាំ១៩៨០ មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យឯកជនធំជាងគេបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែល​​មានគ្រែចំនួន ៥៨០ គ្រែ និងមានមជ្ឈមណ្ឌលឯកទេសជាង ៣០ មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ អន្តរជាតិ ផ្តល់បរិក្ខារធ្វើរោគវិនិច្ឆ័យ ព្យាបាល និងសង្រ្គោះបន្ទាន់ទំនើប​ទាន់សម័យ នៅក្នុងមជ្ឈមណ្ឌល​​វេជ្ជសាស្រ្តពហុសេវា  

មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ អន្តរជាតិ បម្រើអ្នកជំងឺ,១ លាននាក់ជារៀងរាល់ឆ្នាំ ក្នុងនោះ អ្នកជំងឺជាង ៥២០.០០០ នាក់ គឺជា​​អ្នកជំងឺអន្តរជាតិ។

ដំណោះស្រាយសហគ្រាសរបស់ Orion Health ផ្តល់ឲ្យមន្ទីរពេទ្យបំរ៉ុងរ៉ាត់​នូវវេទិកាសហគ្រាសមួយ ដើម្បីដំណើរ​ការ និងគ្រប់គ្រង​ប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។ ដំណោះស្រាយសហគ្រាស​ផ្តោតសំខាន់ទៅលើ​របៀប​ដែល​អ្នកជំងឺត្រូវបានគ្រប់គ្រង និងការថែទាំព្យាបាលដែល​ត្រូវបានផ្តល់។ វេទិកា Orion Health បានជួយមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ឲ្យក្លាយជាអ្នកផ្តល់សេវាថែទាំសុខភាពនាំមុខគេលើពិភពលោក។ 

មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ អន្តរជាតិ និង Orion Health បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តមួយ ដែលជាកត្តា​​សំខាន់បំផុតមួយចំពោះភាពជោគជ័យប្រចាំថ្ងៃរបស់យើង


មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ គឺជាក្រុមហ៊ុនមហាជន​មួយដែលធ្វើជំនួញនៅក្នុងផ្សារភាគហ៊ុនថៃ។ មន្ទីរពេទ្យ​នេះត្រូវបានបង្ហាញដោយកម្មវិធី ៦០ នាទីរបស់ស្ថានីយទូរទស្សន៍ CBS កម្មវិធី Today Show របស់ស្ថានីយទូរទស្សន៍ NBC សារព័ត៌មាន Time, Newsweek និងសារព័ត៌មានអន្តរជាតិផ្សេងទៀតថាជាអ្នកនាំមុខគេមួយនៅក្នុង​​វិស័យ​​ទេសចរណ៍​​​វេជ្ជសាស្រ្ត។