+៨៥៥៨១ ៩៨ ៨៨ ៩៨

ពត៌មានសម្រាប់ធ្វើការព្យាបាល

យើងត្រូវការឲ្យមានជាចាំបាច់នូវ ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបឆ្លាតវៃមួយ ដើម្បីធ្វើការពិនិត្យរកមើលឲ្យឃើញភស្តុតាង និងពត៌មានសម្រាប់ព្យាបាលជម្ងឺ ដែល អាច ជួយអ្នកជម្ងឺមហារីកបាន។សព្វថ្ងៃនេះ ម៉ាស៊ីនកុំព្យូទ័របែបនេះ គឺមានហើយ។ ម៉ាស៊ីន IBM Watson ដែលជាម៉ាស៊ីនឯកទេសខាងជម្ងឺមហារីក នឹង ឆ្លុះ បញ្ចាំងពីអនាគតនៃវិជ្ជសាស្រ្ត។ វិជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ នឹងជាមនុស្សដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យានេះ ក្រៅពីអាមេរិកខាងជើង។ សូមស្វែងយល់បន្ថែមអំពីរបៀបដែលម៉ាស៊ីនWatsonជួយអ្នកឯក
ទេសខាងជម្ងឺមហារីក
ក្នុងការជ្រើសរើសវិធីព្យាបាលដែលមានប្រសិទ្ធិភាព

គម្រោងរបស់ម៉ាស៊ីនកុំព្យូទ័រជំនួយវះកាត់

គ្រូពេទ្យវះកាត់ឆ្អឹង នៅមន្ទីរពេទ្យបំរុងរ៉ាត់ ធ្វើការវះកាត់ជង្គង់ និងត្រគាក ដោយមានជំនួយពី ប្រភេទម៉ាស៊ីនកុំព្យូទ័រ 3D និងដៃមនុស្សយន្ត។ ការរៀបតម្រង់ និងការតឡើងវិញយ៉ាងច្បាស់លាស់ជាក់លាក់ បានជួយអ្នកជម្ងឺ ឲ្យធ្វើចលនាបានវិញដោយគ្មានការឈឺចាប់។

សូមស្វែងយល់បន្ថែមអំពីវិធីដែលយើងធ្វើការព្យាបាលអ្នកជម្ងឺដែលមានបញ្ហាជង្គង់ និងត្រគាក



ការទទួលស្គាល់ និងពានរង្វាន់របស់មន្ទីរពេទ្យ

ប្រសិនបើមន្ទីរពេទ្យមួយមានភាពហ្មត់ចត់ចំពោះគុណភាព និងសុវត្ថិភាព មន្ទីរពេទ្យនោះស្វែងរក​​ការបញ្ជាក់​​ឯករាជ្យ។ 

មន្ទីរពេទ្យអាស៊ីដំបូងគេបង្អស់ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ

 ​​​

JCI-Gold Joint Commission International

 

អង្គការ​ត្រូវបានទទួលស្គាល់ដោយ
គណៈកម្មការចម្រុះអន្តរជាតិ

មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ គឺជាមន្ទីរពេទ្យអាស៊ីដំបូងគេបង្អស់ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការចម្រុះអន្តរជាតិ (JCI) ជាសាខាអន្ត្ត​រជាតិនៃអង្គការដែលត្រួតពិនិត្យឡើងវិញ និងទទួលស្គាល់មន្ទីរពេទ្យអាមេរិក។ បញ្ជីផ្ទៀងផ្ទាត់របស់គណៈកម្មការនេះមានជាង ៣៥០ ស្តង់ដារ សម្រាប់អ្វីគ្រប់យ៉ាង ចាប់ពីអនាម័យនៃការវះកាត់ និងនីតិវិធីនៃការសណ្តំ រហូតដល់ប្រព័ន្ធនានា​​ដែលមានដើម្បីផ្តល់ ​ការបញ្ជាក់អំពី​សមត្ថភាព​ដល់បុគ្គលិកផ្នែកវេជ្ជសាស្រ្ត និងគិលានុប្បដ្ឋាក-យិកា។ JCI បញ្ជូនមនុស្សមួយក្រុមមកធ្វើការត្រួតពិនិត្យមន្ទីរពេទ្យឡើងវិញរៀងរាល់បីឆ្នាំម្តង មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ត្រូវបានទទួលស្គាល់ជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ២០០២ ត្រូវបានទទួលស្គាល់​ឡើងវិញ​នៅក្នុងឆ្នាំ២០០៥, ២០០៨, ២០១១ និង ២០១៤។ សូមចុចទីនេះដើម្បី​មើលវិញ្ញាបនបត្រ JCIA 

វិញ្ញាបនបត្របញ្ជាក់ភាពឆ្នើមសម្រាប់កម្មវិធីជំងឺជាក់លាក់របស់មន្ទីរពេទ្យ បំរ៉ុងរ៉ាត់

AMI-Program.jpg

Stroke-Program.jpg

 https://www.bumrungrad.com/getattachment/3a756e34-b8ac-48e8-a2ee-8a1e32b0b790/DMCertificate-s.jpg;;.aspx

 CKDCertificate-s.jpg

កម្មវិធីជំងឺស្ទះសរសៃឈាមបេះដូងស្រួចស្រាល់​ (AMI)

 

កម្មវិធីជំងឺដាច់សរសៃឈាមខួរក្បាលដោយ​មិនដឹងមូលហេតុ

កម្មវិធីជំងឺទឹកនោមផ្អែម​ ប្រភេទ​ទី ១ និងទី ២ របស់អ្នកជំងឺ​ក្រៅ​

កម្មវិធីជំងឺតម្រងនោម​រ៉ាំរ៉ៃ ដំណាក់កាលទី ១ ដល់ទី ៤

 

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១២ រហូតដល់ខែមីនា ឆ្នាំ២០១៣ មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ បានទទួលលិខិតបញ្ជាក់ឡើងវិញ​សម្រាប់ការព្យាបាល​ជំងឺដាច់សរសៃ​ឈាមខួរក្បាល ជំងឺគាំងបេះដូង ជំងឺទឹកនោម​​ផ្អែម និងជំងឺតម្រងនោមពីគណកម្មការចម្រុះអន្តរជាតិ (JCI)  ដែលជាអ្នកវាយតម្លៃអន្តរជាតិឈានមុខគេលើគុណភាពមន្ទីរពេទ្យ។ ការទទួលស្គាល់ភាពឆ្នើមបញ្ជាក់ថា កម្មវិធីជាក់លាក់របស់មន្ទីរពេទ្យឆ្លើយតបតាមបទដ្ឋានអន្តរជាតិ និង​គោរព​តាម​គោលការណ៍ណែនាំផ្នែកពិគ្រោះ និងព្យាបាលជំងឺចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក។ 

អ្នកត្រួតពិនិត្យឡើងវិញរបស់ JCI បានធ្វើការពិចារណាលើគ្រប់ទិដ្ឋភាពទាំងអស់នៃការថែទាំអ្នកជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ព្រមទាំងអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺតម្រងនោមរបស់មន្ទីរពេទ្យ។ ការពិនិត្យឡើងវិញនេះ រួមមាន ការត្រួតពិនិត្យ​​វិធានការសង្រ្គោះបន្ទាន់ ការថតរូបភាពវេជ្ជសាស្រ្តនិងការ​​​ធ្វើរោគវិនិច្ឆ័យឆាប់រហ័ស អ្នកឯកទេសដែលមានបទពិសោធន៍ និងការព្យាបាលរយៈពេលវែងដែលមានប្រសិទ្ធភាព។ លក្ខណវិនិច្ឆ័យរបស់ JCI គឺផ្អែកលើគោលការណ៍ណែនាំអំពីការអនុវត្ត​ការពិគ្រោះ និងព្យាបាល​​កម្រិតអន្តរជាតិល្អបំផុត។ សូមចុច​ទីនេះដើម្បីបញ្ជូន​កង្វល់ទាំងឡាយរបស់លោក​អ្នកអំពីសុវត្ថិភាពរបស់អ្នកជំងឺ ឬគុណភាពនៃការ​ថែទាំ។  

ការពិនិត្យឡើងវិញដោយឯករាជ្យជាទៀងទាត់ ដើម្បីធានានូវសុវត្ថិភាពរបស់អ្នកជំងឺ

 

HA Hospital Accreditation

ប្រទេសថៃក៏មានកម្មវិធីទទួលស្គាល់មន្ទីរពេទ្យផ្ទាល់របស់ខ្លួនផងដែរ ដែលអនុវត្តដោយវិទ្យាស្ថានកែលម្អ​ និងទទួលស្គាល់គុណភាពមន្ទីរពេទ្យ មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ គឺជាមន្ទីរពេទ្យដំបូងគេបង្អស់នៅក្នុងប្រទេស ដែលត្រូវបានទទួលស្គាល់ដោយកម្មវិធីនេះ នៅក្នុងឆ្នាំ១៩៩៩ ហើយ​​ត្រូវបានទទួលស្គាល់ឡើងវិញ នៅក្នុងការពិនិត្យឡើងវិញរៀងរាល់បីឆ្នាំម្តងនៅក្នុងឆ្នាំ២០០២, ២០០៥, ២០០៩ និង ២០១២។ ដំណើរការនៃការទទួលស្គាល់របស់ប្រទេសថៃ​​មានការទាមទារខ្ពស់ មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យឯកជនទាំង ១៤ នៅបាងកក (ក្នុងចំណោមមន្ទីរពេទ្យជាង ១០០) ដែលទទួលបានការទទួលស្គាល់នេះ។ សូមចុច​ទីនេះដើម្បីមើលវិញ្ញាបនបត្រ HA របស់ប្រទេសថៃ

 

បទពិសោធន៍អ្នកជំងឺគួរឲ្យកត់សម្គាល់

 

 

https://www.bumrungrad.com/getfile/08c07a8e-5c0e-43e9-97e5-622705411f46/the-daisy-award

Daisy Award ត្រូវបានបង្កើតឡើងដោយ មូលនិធិ DAISY ជាក្រុមមួយ​ដែលមានមូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែលគាំទ្រដល់ការស្រាវជ្រាវ រួមជាមួយនឹងសេវាសម្រាប់គ្រួសារ និងអ្នកជំងឺ។ មូលនិធិនេះ​ទទួលស្គាល់សេចក្តីមេត្តា និងជំនាញផ្នែកពិគ្រោះ និងព្យាបាលជំងឺរបស់​គិលានុប្ប​​​ដ្ឋា-យិកា ជាមួយកម្មវិធីនានា ដូចជា Daisy Award ដែលត្រូវបានផ្តល់ជូនជារៀងរាល់​ខែ ដល់​គិលានុប្បដ្ឋា-យិកាឆ្នើម ដែលត្រូវបានទទួលស្គាល់ចំពោះការងារឆ្នើម​របស់គាត់​។ មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ​​​អន្តរជាតិ មានមោទនភាពដែល​បានក្លាយជា​មន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យ​​​​ដែល​ត្រូវ​បាន​ទទួលស្គាល់ទាំងឡាយ​ដែលផ្តល់កិត្តិយស​ដល់​គិលានុប្បដា្ឋក-យិការបស់យើង។ សូមចុចទីនេះដើម្បីមើល​គិលានុប្បដ្ឋា-យិកាដែលបានទទួលពានរង្វាន់របស់យើង។