+៨៥៥៨១ ៩៨ ៨៨ ៩៨

ពត៌មានសម្រាប់ធ្វើការព្យាបាល

យើងត្រូវការឲ្យមានជាចាំបាច់នូវ ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបឆ្លាតវៃមួយ ដើម្បីធ្វើការពិនិត្យរកមើលឲ្យឃើញភស្តុតាង និងពត៌មានសម្រាប់ព្យាបាលជម្ងឺ ដែល អាច ជួយអ្នកជម្ងឺមហារីកបាន។សព្វថ្ងៃនេះ ម៉ាស៊ីនកុំព្យូទ័របែបនេះ គឺមានហើយ។ ម៉ាស៊ីន IBM Watson ដែលជាម៉ាស៊ីនឯកទេសខាងជម្ងឺមហារីក នឹង ឆ្លុះ បញ្ចាំងពីអនាគតនៃវិជ្ជសាស្រ្ត។ វិជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ នឹងជាមនុស្សដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យានេះ ក្រៅពីអាមេរិកខាងជើង។ សូមស្វែងយល់បន្ថែមអំពីរបៀបដែលម៉ាស៊ីនWatsonជួយអ្នកឯក
ទេសខាងជម្ងឺមហារីក
ក្នុងការជ្រើសរើសវិធីព្យាបាលដែលមានប្រសិទ្ធិភាព

គម្រោងរបស់ម៉ាស៊ីនកុំព្យូទ័រជំនួយវះកាត់

គ្រូពេទ្យវះកាត់ឆ្អឹង នៅមន្ទីរពេទ្យបំរុងរ៉ាត់ ធ្វើការវះកាត់ជង្គង់ និងត្រគាក ដោយមានជំនួយពី ប្រភេទម៉ាស៊ីនកុំព្យូទ័រ 3D និងដៃមនុស្សយន្ត។ ការរៀបតម្រង់ និងការតឡើងវិញយ៉ាងច្បាស់លាស់ជាក់លាក់ បានជួយអ្នកជម្ងឺ ឲ្យធ្វើចលនាបានវិញដោយគ្មានការឈឺចាប់។

សូមស្វែងយល់បន្ថែមអំពីវិធីដែលយើងធ្វើការព្យាបាលអ្នកជម្ងឺដែលមានបញ្ហាជង្គង់ និងត្រគាក



 

បញ្ហាចង្វាក់បេះដូង​គឺជា​អ្វី​?

 

បញ្ហាចង្វាក់បេះដូង​ គឺ​ជា​ពាក្យវេជ្ជសាស្រ្ត សម្រាប់សំដៅលើ​ចង្វាក់បេះដូងដែលលោតមិន​ប្រក្រតី - ចង្វាក់នៃបេះដូង ​អាច​នឹងលោតលឿន​ពេក ​ឬ​យឺត​ពេក​។ ជា​ធម្មតា បញ្ហាចង្វាក់​បេះដូង​ប​ណ្តា​ល​មកពី​ចរន្តក្នុងបេះដូងខ្លី ឬការ​ផ្លាស់​ប្តូ​រនៅក្នុង​ប្រព័ន្ធ​ដំណើរការរបស់​បេះដូង។ បញ្ហាទាំងនេះ​ ធ្វើឲ្យប៉ះពាល់​ដល់​សមត្ថភាពរបស់បេះដូងទៅលើ​ប្រសិទ្ធិ​ភាពនៃការបូមឈាម​ និង​អាច​ទប់ស្កាត់​ការចរន្ត​ឈាមនៅ​ក្នុង​រាងកាយ​។ បញ្ហាចង្វាក់បេះដូង គឺជា​កត្តា​គ្រោះថ្នាក់មួយ ​សម្រាប់​ជំងឺ​ដាច់​សរសៃឈាម​ក្នុងខួរក្បាល ​និងជំងឺ​ខ្សោយបេះដូង​។


​មជ្ឈមណ្ឌលបញ្ហាចង្វាក់បេះដូង នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់ ​នៅ​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ​ មានបុគ្គលិកដែលមានបទពិសោធន៍​ផ្នែកជំងឺបេះដូង ​ហើយ​មាន​ជំនាញ​លើបញ្ហា​ចង្វាក់បេះដូង​មិនប្រក្រតី ​និង ការ​សិក្សាពីចរន្តអេឡិចត្រុងក្នុងខ្លួន  ដឹកនាំ​ដោយ លោកវិជ្ជ​បណ្ឌិត កងឡាវី ណាឌីម៉ានី ជា​អ្នក​ត្រួសត្រាយ​នៅ​ក្នុង​ផ្នែក បញ្ហាចង្វាក់បេះដូង​ និង ចរន្តអេឡិចត្រុងក្នុងខ្លួន ក្រុមបញ្ហាចង្វាក់បេះដូងនេះ ​បានព្យាបាលអ្នកជំងឺ​ពី​ប្រទេស​ថៃ ​និង​ជុំវិញ​ពិភពលោក​។ ពួកគេ​ បានដំណើរការ​ព្យាបាលជាច្រើនប្រភេទ ​រួម​ទាំង ការប្រើប្រាស់ថ្នាំម៉ាស៊ីនដាក់ឲ្យបេះដូងកន្រ្តាក់លឿន  ឧបករណ៍​វាស់ចង្វាក់បេះដូង​ការ​សិក្សាពីចរន្តអេឡិចត្រុងក្នុងខ្លួន និងការប្រើប្រាស់បំពង់កាត់ចោល​។ មន្ទីរពិសោធន៍ចរន្តអេឡិចត្រុងក្នុងខ្លួន ថ្មីរបស់មន្ទីរពេទ្យបំរុងរ៉ាត់ គឺ​ផ្អែកទៅ​លើ​មជ្ឈមណ្ឌលមួយក្នុងចំនោម មជ្ឈមណ្ឌលដែលមានបច្ចេកទេសជឿនលឿន និង​ជោគជ័យបំផុត ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។

 

រោគសញ្ញា​នៃ​បញ្ហាចង្វាក់​បេះដូង

មនុស្ស​ភាគច្រើន​ដែល​មាន​បញ្ហាចង្វាក់បេះដូង មិន​បាន​ដឹងឡើយ ​ថា​ពួក​គេ​មាន​ជំងឺ​នេះ។ ជាធម្មតា វា​ត្រូវ​បានរកឃើញ នៅពេលដែលពួក​គេ​ទៅធ្វើការវិនិច្ឆ័យ​រោគតាមពេលកំណត់ ​ឬ​ខណៈ​ពេល​ដែល​កំពុង​ទទួល​ការ​ព្យាបាល​សម្រាប់​ជំងឺ​មួយ​ផ្សេង​ទៀត​។ ចំពោះ​គ្រួសារដែលធ្លាប់មានប្រវត្តិ មានជំងឺ​គាំងបេះដូង​ភា្លមៗ ​នោះ ក៏ ជា​កត្តាគ្រោះថ្នាក់ដែលអាចកើតមានបញ្ហាចង្វាក់បេះដូងផងដែរ។ 

អ្នកជំងឺ​ដែល​មាន​បញ្ហាចង្វាក់បេះដូង​ជួប អាចនឹងជួបប្រទះនូវរោគសញ្ញា​មួយ ​ឬ​ច្រើន​ដូចខាងក្រោមនេះ​:

  • វិលមុខ
  • ​ដកដង្ហើមបានខ្លី
  • បាត់បង់​ស្មារតី
  • ឈឺ​ទ្រូង
  • ឈឺក្បាលស្រាល
  • ការ​ដួល និងសន្លប់
  • ញ័រ​ទ្រូង

 

 ការ​ព្យាបាល​បញ្ហាចង្វាក់បេះដូងជាទូទៅ 

 

 

មន្ទីរពិសោធន៍ចរន្តអេឡិចត្រុងក្នុងបេះដូង (មន្ទីរ​ពិសោធន៍EP) នៅមន្ទីរពេទ្យ​បំរុង​រ៉ាត់ ​នៅ​ទីក្រុង​បាងកក នៃប្រទេស​ថៃ ​ផ្ដល់​នូវ​ការ វិនិច្ឆ័យរោគ ​និង​ការ​ព្យាបាល​បញ្ហាបេះដូង​ដើរ​ខុស​ចង្វាក់ (ចង្វាក់បេះដូង​លោត​មិនប្រក្រតី​) ឬ​ភាព​មិន​ប្រក្រតី ​នៃ​ប្រព័ន្ធអេឡិចត្រុង​ក្នុង​បេះដូង​របស់​អ្នក​។ អាន​បន្ថែម

 

ការ​កាត់​បន្ថយ​គ្រោះថ្នាក់នៃបញ្ហាចង្វាក់​បេះដូង​របស់​អ្នក 

ខណៈ​ពេល​ យើង​មិន​អាចការពារបញ្ហា​បេះដូងខុសចង្វាក់បាន​ទាំង​អស់នោះ​, លោក​វេជ្ជបណ្ឌិត កងឡាវី និយាយ​ថា​ អ្នក​អាចកាត់​បន្ថយគ្រោះថ្នាក់ដោយខ្លួន​អ្នកផ្ទាល ​ដោយ​ធ្វើតាម​ជំហាន​ដូច​ខាងក្រោម​: 

  • រស់នៅដោយគ្មានការបៀតបៀនពី​ផ្សែង​កាត់បន្ថយ​កម្រិតនៃ​ភាព​តានតឹង​របស់​អ្នក ​និង ​កំណត់​ការ​ទទួលទាន​​កាហ្វេ ​និង​គ្រឿង​ស្រវឹង ឲ្យ​មកនៅបរិមាណ​សមស្រប ឬបញ្ឈប់តែម្តង
  • សូម​អនុវត្ត​តាម​របប​អាហារ​ដែល​នាំឲ្យមាន​សុខភាព​ល្អ
  • ធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​
  • អនុវត្តតាមការណែនាំរបស់គ្រូពេទ្យរបស់អ្នក សម្រាប់ការពិនិត្យតាមកាលកំណត់។

 

 

Koonlawee Nademanee

វេជ្ជសាស្ត្រ - ផ្នែកបេះដូង


ធ្វើការណាត់ជួប

Kriengkrai Jirasirirojanakorn

វេជ្ជសាស្ត្រ - ផ្នែកបេះដូង


ធ្វើការណាត់ជួប

Chotikorn Khunnawat

វេជ្ជសាស្ត្រ - ផ្នែកបេះដូង


ធ្វើការណាត់ជួប

មជ្ឈមណ្ឌលអត្ថបទព័ត៌មានទាក់ទង

ការសិក្សាពី EP - ក្ដីសង្ឃឹមថ្មីសម្រាប់ការព្យាបាលជំងឺបេះដូងលោតខុសចង្វាក់។ ការសិក្សាពី EP និងការព្យាបាលសម្រាប់បញ្ហាចង្វាក់បេះដូង។ វិធីសាស្រ្តថ្មីក្នុងការតាមដានបញ្ហាបេះដូងដើរខុសចង្វាក់ គឺ ឧបករណ៍ថ្មីដ៏អស្ចារ្យមួយ ក្នុងការវិនិច្ឆ័យរោគ និងព្យាបាលបញ្ហាបេះដូងមួយចំនួន។ បញ្ហាចង្វាក់បេះដូង: ចំណេះដឹងសំខាន់ៗដើម្បីឲ្យបេះដូងមានសុខភាពល្អ
បញ្ហាចង្វាក់បេះដូង តើហេតុអ្វីបានជាបេះដូងមួយចំនួន លោតខុសចង្វាក់? បញ្ហាចង្វាក់បេះដូង មិនគួរមើលរំលងនោះទេ ចង្វាក់បេះដូងលោតមិនថេរ: តើវាជារឿងធម្មតា ឬជារោគសញ្ញានៃជំងឺបេះដូង?