+៨៥៥៨១ ៩៨ ៨៨ ៩៨

ពត៌មានសម្រាប់ធ្វើការព្យាបាល

យើងត្រូវការឲ្យមានជាចាំបាច់នូវ ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបឆ្លាតវៃមួយ ដើម្បីធ្វើការពិនិត្យរកមើលឲ្យឃើញភស្តុតាង និងពត៌មានសម្រាប់ព្យាបាលជម្ងឺ ដែល អាច ជួយអ្នកជម្ងឺមហារីកបាន។សព្វថ្ងៃនេះ ម៉ាស៊ីនកុំព្យូទ័របែបនេះ គឺមានហើយ។ ម៉ាស៊ីន IBM Watson ដែលជាម៉ាស៊ីនឯកទេសខាងជម្ងឺមហារីក នឹង ឆ្លុះ បញ្ចាំងពីអនាគតនៃវិជ្ជសាស្រ្ត។ វិជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ នឹងជាមនុស្សដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យានេះ ក្រៅពីអាមេរិកខាងជើង។ សូមស្វែងយល់បន្ថែមអំពីរបៀបដែលម៉ាស៊ីនWatsonជួយអ្នកឯក
ទេសខាងជម្ងឺមហារីក
ក្នុងការជ្រើសរើសវិធីព្យាបាលដែលមានប្រសិទ្ធិភាព

គម្រោងរបស់ម៉ាស៊ីនកុំព្យូទ័រជំនួយវះកាត់

គ្រូពេទ្យវះកាត់ឆ្អឹង នៅមន្ទីរពេទ្យបំរុងរ៉ាត់ ធ្វើការវះកាត់ជង្គង់ និងត្រគាក ដោយមានជំនួយពី ប្រភេទម៉ាស៊ីនកុំព្យូទ័រ 3D និងដៃមនុស្សយន្ត។ ការរៀបតម្រង់ និងការតឡើងវិញយ៉ាងច្បាស់លាស់ជាក់លាក់ បានជួយអ្នកជម្ងឺ ឲ្យធ្វើចលនាបានវិញដោយគ្មានការឈឺចាប់។

សូមស្វែងយល់បន្ថែមអំពីវិធីដែលយើងធ្វើការព្យាបាលអ្នកជម្ងឺដែលមានបញ្ហាជង្គង់ និងត្រគាក



កត្តា​ជា​ច្រើន​ ​មាន​ឥទ្ធិពល​លើសមត្ថភាពរបស់គូស្វាមីភរិយាក្នុង​ការបង្កកំណើត​។ មជ្ឈមណ្ឌលបង្កកំណើត និងគ្លីនិក IVF នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ​ នៅ​ទីក្រុង​បាងកក​ នៃប្រទេស​ថៃ​ បាន​ជួយ​គូស្វាមីភរិយា ​ដែល​មាន​បំណង​ចង់​មាន​កូន​ ​ប៉ុន្តែ​បាន​ជួប​ប្រទះ​បញ្ហា​ក្នុង​ការបង្កកំណើត​។ ក្រុម​វេជ្ជបណ្ឌិត​ និងអ្នកជំនាញផ្នែកអំប្រ៊ីយ៉ុងរបស់យើង ត្រូវបានទទួលស្គាល់ និង​មាននូវសមត្ថភាព ក្នុងការពិនិត្យវិ​និ​ច្ឆ័យយ៉ាងម៉ត់ចត់ ដើម្បី​រក​បញ្ហា​ក្នុង​ការ​មានកូន ​និង​មូល​ហ​តុ​របស់វា​។ យើង ​គោរព​ស្ថានភាពអ្នកជំងឺរបស់​យើង និងការ​សម្រេច​ចិត្ត​របស់​ពួក​គេ​។

 

អសមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ ជា​ធម្មតាគឺ​ដោយ​សារ​ជំងឺ​ដែល​ប៉ះពាល់​ដល់​មុខងារ​ធម្មតា​នៃ​ប្រព័ន្ធ​បន្ត​ពូជ ដែលនាំឲ្យ​មាន​ឧបសគ្គ​ ដែល​រារាំងការ​បង្ក​កំណើត​ធម្មជាតិ​។ ភាព​គ្មាន​កូន​ អាច​បណ្តាលមកពី​បញ្ហារបស់បុរស ​ឬ​ស្ត្រី ​ឬមិនមានមូលហេតុក៏ថាបាន​។

 

មជ្ឈមណ្ឌលបង្កកំណើត និង គ្លីនិក IVF ផ្តល់​ជូន​នូវ​សេវាកម្ម​ពេញលេញ​ក្នុង​ការ​ពិនិត្យ​វិនិច្ឆ័យ ​និង​ព្យាបាល​បញ្ហា​គ្មាន​កូន​។ 

ភាព​គ្មាន​កូនរបស់ស្រ្តី

ភាព​គ្មាន​កូន​របស់​បុរស

 

មជ្ឈមណ្ឌលបង្កកំណើត ​និងគ្លីនិក IVF ​អាច​ធ្វើការពិនិត្យវិនិច្ឆ័យ​ និង​ព្យាបាលបញ្ហា​គ្មាន​កូន ដោយប្រើវិធី​ដែល​មាន​សុវត្ថិភាព ​និង​សមស្រប ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មានកូនរបស់អ្នក​។

 

40​% នៃ​ករណី​គ្មាន​កូន​ គឺបណ្តាលមកីបញ្ហា​នៃការបង្កកំណើតរបស់បុរស។ មជ្ឈមណ្ឌលបង្កកំណើត ​និង 

គ្លីនិក IVF ប្រើប្រាស់​ឧបករណ៍​ និង​វិធីសាស្ត្រ ​ស្ដ​ង់​ដា​រ​អ​ន្ដ​រ​ជាតិ ​ដើម្បី​ធ្វើការពិនិត្យវិនិច្ឆ័យ​បញ្ហា​ក្នុង​ការបង្កកំណើតរបស់បុរស ​និង​ជួយ​ឱ្យ​គូ​ស្វាមី​ ​សម្រេច​បាន​នូវ​ការ​មាន​ផ្ទៃពោះ​។

 

ភាព​គ្មាន​កូនរបស់​ស្រ្តី


មូលហេតុ​ទូទៅ​នៃ​ភាព​គ្មាន​កូនរបស់​ស្រី្ត

 

·                     មូលហេតុមកពី​អ័រម៉ូន

·                     បញ្ហា​នៃ​ដៃ​ស្បូន​ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​ក្នុងឆ្អឹង​ត្រគាក​, ជំងឺស្រទាប់ស្បូនខុសកន្លែង ​ឬការ​វះកាត់​ឆ្អឹង​ត្រគាក

·                     ស្បូន​មិន​ប្រក្រតី

·                     បញ្ហា​​ស្បូន​ ដែលរារាំងមិនឲ្យ​មេ​ជីវិត​ឈ្មោល​ចូលទៅ​ស៊ុត

·                     ការ​អស់​រដូវ​មុន​អាយុ

 

ការពិនិត្យ​វាយ​តំលៃ

 

·                     កម្រិត​អរ​ម៉ូ​ន ​និង​ការ​ធ្វើ​តេ​ស្ត​ហ្សែ​ន

·                     ការឆ្លុះអេកូ​​ត្រគាក

·                     ការឆ្លុះពោះ

·                     ការថតឆ្លុះមើលក្នុងស្បូន

·                     ការថតស្បូន និងដៃស្បូនដោយកាំរស្មីអ៊ិច

 

បច្ចេកទេស​ជំនួយក្នុងការបន្ត​ពូជ

·                     ការ​បង្ក​កំណើត​ក្រៅស្បូន (IVF​)

·                     ការចាក់បញ្ចូលមេជីវិតទៅក្នុងស្បូន (IUI​)

·                     រំញោច​ក្រពេញ​អូវែ

 

ភាព​គ្មាន​កូន​របស់​បុរស

 

មូលហេតុ​ទូទៅ​នៃ​ការ គ្មាន​កូន​របស់​បុរស

 

·                     ជំងឺ​ដែល​ប៉ះពាល់​ដល់​ចំនួន​ និង​ចលនា​របស់​មេជី​វិត​ឈ្មោល

·                     បញ្ហា​ងាប់​លិង្គ​ ឬ​បញ្ហា​នៃ​ការ​បញ្ចេញ​ទឹកកាម

·                     ការប៉ោងសរសៃឈាមដែលនាំឲ្យប៉ះពាល់ដល់​គុណភាព​របស់​មេជី​វិត​ឈ្មោល

·                     កង្វះ​អ័រម៉ូនតេស្តូស្ត័ររ៉ូន

·                     បញ្ហាជំងឺដែល​កាត់​បន្ថយ​ឱកាស​នៃការមានកូន ​ដូច​ជា​ជំងឺ​ថ្លើម​, ជំងឺ​តម្រងនោម , ការ​ឆ្លង​មេរោគនៅ​លិង្គ​, និង​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​របស់​បុរស (ឧទាហរណ៍ ជំងឺហើមក្រពេញ​)

·                     បញ្ហាហ្សែ​ន​ដែល​ប៉ះពាល់​ដល់​ការ​ផលិត​មេ​ជីវិត​ឈ្មោល​, ដូច​ជា​ Down Syndrome

·                     ការកក​ស្ទះ​នៅ​ក្នុង​បំពង់​ផ្ទុក​មេ​ជីវិត​ឈ្មោល

·                     ឱសថដែល​កាត់​បន្ថយ​ឱកាសនៃការ​មានកូន​, រួម​ទាំង​ការ ព្យាបាល​ដោយ​កាំរស្មី និង​ការ ព្យាបាល​ដោយប្រើប្រាស់ឱសថ ចំពោះ​ការ​ព្យាបាល​ជំងឺមហារីក

 

​ការ​ពិនិត្យវាយ​តំលៃ

 

·                     ការវិភាគ​ទៅ​លើ​ទឹកកាម

·                     ការធ្វើតេស្តកម្រិត​អរ​ម៉ូ​ន និង​ការ​ធ្វើ​តេ​ស្ត​ហ្សែ​ន

·                     ការឆ្លុះអេកូពិនិត្យពងស្វាស និង​សរសៃឈាម​ពងស្វាស

 

បច្ចេកទេស​​ជំនួយការបន្ត​ពូជ

 

·                     ការចាក់​មេជី​វិត​ឈ្មោល Intracytoplasmic (ICSI​)

·                     ការចាក់បញ្ចូលមេជីវិតចូលក្នុងស្បូន (IUI​)

·                     ការបូមមេជី​វិត​ឈ្មោលតាមរយៈបំពង់មេជីវិត (PESA​)​, ការយកមេជីវិតឈ្មោលតាមរយៈពងស្វាស​ (TESE​) និង ការវះកាត់តូចដើម្បីយកមេជី​វិត​ឈ្មោល (MESA)

 

សេវាកម្ម​ផ្សេងទៀត

·                     ការពិនិត្យវិនិច្ឆ័យមុន​ការ​ផ្សាំ​ហ្សែ​ន (PGD​) គឺ​ជា​វិធី​សាស្ត្រក្នុងការជ្រើស​រើសអំប្រ៊ីយ៉ុងដ៏​ខ្លាំង និងមានសុខភាពល្អ​បំផុត សម្រាប់​ការ​ផ្សាំ​នៅ​ក្នុង​ស្បូន​ ដើម្បី​ទប់ស្កាត់​ជំងឺ​ហ្សែ​ន ដូច​ជា​ជំងឺខ្វះគ្រាប់ឈាមក្រហម​។ មជ្ឈមណ្ឌលបង្កកំណើត ​និងគ្លីនិក IVF ​នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ​ ផ្តល់​នូវ​សេវា​នេះ ដោយគោរពទៅតាម​ច្បាប់​នៃ​ក្រុម​ប្រឹក្សា​ពេទ្យ​របស់ប្រទេស​ថៃ​។

មជ្ឈមណ្ឌលអត្ថបទព័ត៌មានទាក់ទង