+៨៥៥៨១ ៩៨ ៨៨ ៩៨

ពត៌មានសម្រាប់ធ្វើការព្យាបាល

យើងត្រូវការឲ្យមានជាចាំបាច់នូវ ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបឆ្លាតវៃមួយ ដើម្បីធ្វើការពិនិត្យរកមើលឲ្យឃើញភស្តុតាង និងពត៌មានសម្រាប់ព្យាបាលជម្ងឺ ដែល អាច ជួយអ្នកជម្ងឺមហារីកបាន។សព្វថ្ងៃនេះ ម៉ាស៊ីនកុំព្យូទ័របែបនេះ គឺមានហើយ។ ម៉ាស៊ីន IBM Watson ដែលជាម៉ាស៊ីនឯកទេសខាងជម្ងឺមហារីក នឹង ឆ្លុះ បញ្ចាំងពីអនាគតនៃវិជ្ជសាស្រ្ត។ វិជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ នឹងជាមនុស្សដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យានេះ ក្រៅពីអាមេរិកខាងជើង។ សូមស្វែងយល់បន្ថែមអំពីរបៀបដែលម៉ាស៊ីនWatsonជួយអ្នកឯក
ទេសខាងជម្ងឺមហារីក
ក្នុងការជ្រើសរើសវិធីព្យាបាលដែលមានប្រសិទ្ធិភាព

គម្រោងរបស់ម៉ាស៊ីនកុំព្យូទ័រជំនួយវះកាត់

គ្រូពេទ្យវះកាត់ឆ្អឹង នៅមន្ទីរពេទ្យបំរុងរ៉ាត់ ធ្វើការវះកាត់ជង្គង់ និងត្រគាក ដោយមានជំនួយពី ប្រភេទម៉ាស៊ីនកុំព្យូទ័រ 3D និងដៃមនុស្សយន្ត។ ការរៀបតម្រង់ និងការតឡើងវិញយ៉ាងច្បាស់លាស់ជាក់លាក់ បានជួយអ្នកជម្ងឺ ឲ្យធ្វើចលនាបានវិញដោយគ្មានការឈឺចាប់។

សូមស្វែងយល់បន្ថែមអំពីវិធីដែលយើងធ្វើការព្យាបាលអ្នកជម្ងឺដែលមានបញ្ហាជង្គង់ និងត្រគាក



ឪពុក​ម្តាយ​ទាំង​អស់​ ​ចង់​ឱ្យ​កូន​របស់​ពួកគេ​រឹងមាំ ​មាន​សុខភាព​ល្អ ​និងមិនងាយកើតជំងឺ​។ មជ្ឈមណ្ឌលផ្នែកជំងឺ​កុមារ របស់​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ ​នៅ​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ ​បាន​ផ្តល់​ជូន​នូវ​សេវា​សុខភាព​យ៉ាងច្រើន ​សម្រាប់​កូន​របស់​អ្នក ​ដោយគ្រូពេទ្យ​ផ្នែកជំងឺកុមារ ​និង​អ្នក​ឯកទេសផ្នែកជំងឺ​កុមារ​ ដែលមានជំនាញក្នុងផ្នែកនេះ​។ មជ្ឈមណ្ឌល​ផ្នែកជំងឺកុមារ ក៏​បាន​ផ្តល់​ផង​ដែរ ការពិនិត្យ​រាងកាយ ​ការ​ចាក់​ថ្នាំ​បង្ការ ​និង​ការ​ព្យាបាល​សម្រាប់រោគសញ្ញា​ណាមួយនៃ​ជំងឺ​កុមារ​។ មជ្ឈមណ្ឌល​ជំងឺកុមារ មាន​គ្លីនិកទារកសុខភាពល្អ (Well-Baby Clinic) ​សម្រាប់​ទារកដែលទើបនឹងកើត ​និង​កុមារ ​ដែល​មាន​សុខភាព​ល្អ ដើម្បី​ទទួលបាន​ការ​ចាក់​វ៉ាក់សាំងបង្ការ ដាច់​ដោយ​ឡែក​ពី​កុមារ​ដែល​​មាន​ជំងឺ​។ លើស​ពី​នេះ​ទៀត ​យើង​ក៏មាន ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារដែលមានតម្រូវការពិសេស (Special Needs Children Development Center)​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ដ៏សមស្រប​តាម​អាយុ​ និង​ការ​សិក្សា​របស់​កូនលោក​អ្នក ដែលអាចឲ្យពួកគេបំពេញនូវ​សក្តា​នុ​ពលរបស់ពួកគេ

 

មជ្ឈមណ្ឌល​ផ្នែកជំងឺកុមារ​ នៅ​មន្ទីរពេទ្យបំរុង​រ៉ាត់​អន្តរជាតិ ​មានដូចជា​:

 

មជ្ឈមណ្ឌល​ផ្នែកកុមារ

​គ្លីនិកទារកសុខភាពល្អ​

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​ដែលមានតម្រូវការពិសេស​

មជ្ឈមណ្ឌល​ផ្នែកភ្នែកកុមារ 

ផ្តល់​ការ​ព្យាបាលផ្នែកជំងឺ​កុមារ​

ផ្តល់​ជូន​នូវ​ការ​ពិនិត្យ​រាង​កាយ ​និង​ការ​ចាក់​វ៉ាក់សាំងបង្ការ

ផ្តល់​ការ​គាំទ្រ​សម្រាប់​ការ​អភិវឌ្ឍ​និង​ការ​រៀន​សូត្រ​របស់​កុមារ​ដែល​មាន​តម្រូវ​ការ​ពិសេស

ផ្តល់​នូវ​ការ​ត្រួត​ពិនិត្យ​ភ្នែក​សម្រាប់​កុមារ ​និង​ការវិនិច្ឆ័យ​​រោគ និង​ការ​ព្យាបាល​ភ្នែក​កុមារ ​និងស្ថានភាពផ្នែកខាងក្នុងរបស់ភ្នែក

 

មជ្ឈមណ្ឌលផ្នែក​កុមារ

មជ្ឈមណ្ឌល​ផ្នែកកុមារ​ នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ ​ផ្តល់​ជូន​នូវ​សេវា​ឯកទេសផ្នែកកុមារ ​ដោយ​គ្រូពេទ្យជំនាញផ្នែកជំងឺកុមារ​ទូទៅ ​និង​អ្នកឯកទេសផ្នែកជំងឺ​កុមារ ​ដូច​ខាងក្រោម​:

  • អ្នកជំនាញផ្នែកអាហារ​រូប​ត្ថ​ម្ភ​សម្រាប់កុមារ
  • គ្រូពេទ្យ​ផ្នែកជំងឺ​ចម្លងរបស់កុមារ
  • គ្រូពេទ្យផ្នែក​សួតរបស់កុមារ
  • គ្រូពេទ្យផ្នែកប្រតិកម្ម ​/ ផ្នែក​ភាពស៊ាំ​នឹង​ជម្ងឺរបស់កុមារ
  • គ្រូពេទ្យផ្នែកក្រពេញបញ្ចេញក្នុងរបស់កុមារ
  • គ្រូពេទ្យផ្នែក​បេះដូងរបស់កុមារ
  • គ្រូពេទ្យផ្នែកតម្រងនោមរបស់កុមារ
  • គ្រូពេទ្យផ្នែកទារកក្នុងពោះ / ផ្នែកទារកទើបកើត
  • គ្រូពេទ្យផ្នែក​ប្រ​សៃ​ប្រសាទរបស់​កុមារ
  • អ្នក​ជំនាញ​ខាងការ​ថែទាំជំងឺធ្ងន់ធ្ងររបស់​កុមារ
  • គ្រូពេទ្យផ្នែកស្សែនរបស់​កុមារ
  • គ្រូពេទ្យផ្នែក​ជំងឺមហារីក​ និងផ្នែកគ្រាប់ឈាមរបស់កុមារ
  • គ្រូពេទ្យផ្នែក​ក្រពះ​ពោះវៀន​របស់កុមារ
  • គ្រូពេទ្យ​ជំនាញផ្នែកវះកាត់របស់​កុមារ
  • អ្នកជំនាញផ្នែកចិត្តសាស្រ្តកុមារ ​និង​មនុស្ស​ពេញវ័យ​
  • អ្នក​ជំនាញផ្នែក​អភិវឌ្ឍន៍ និង​ឥរិយាបថរបស់កុមារ
  • គ្រូពេទ្យ​សើរស្បែករបស់កុមារ

 

មជ្ឈមណ្ឌលទារកសុខភាពល្អ

មជ្ឈមណ្ឌល​ទារក​សុខភាពល្អ​ នៅ​ក្នុង​មជ្ឈមណ្ឌលផ្នែកជំងឺ​កុមារ នៅមន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ​ ផ្តល់​ជូន​នូវ​សេវាកម្ម​ដូច​ខាង​ក្រោម​:

 

1.      ការពិនិត្យរាងកាយ

 

  • ការពិនិត្យរាងកាយទូទៅ​
  • ការ​ពិនិត្យរាងកាយសម្រាប់​ចូលរៀន​ក្នុង​សាលា
  • ការពិនិត្យរាងកាយ​សម្រាប់ចូលរៀន​ក្នុង​សាលា​នៅក្រៅប្រទេស

 

2.     សេវាកម្ម​ចាក់​ថ្នាំ​បង្ការ

 

  • ការ​ចាក់​វ៉ាក់សាំង​បង្ការ​ចាំ​បាច់ ​ឬទូទៅ គឺ​សំដៅលើ​វ៉ាក់សាំង​ ដែលកុមារ​ទាំងអស់​ត្រូវ​ទទួល​បានជាចាំបាច់ តាមការ​កំណត់​ដោយ សាកលវិទ្យាល័យភូមិន្ទ​នៃជំងឺ​កុមារ​របស់​ប្រទេស​ថៃ ​និង​ក្រសួង​សុខាភិបាល ដែល​រួមមាន ​ការ​ចាក់​ថ្នាំ​បង្ការ BCG (ជំងឺរបេង​) ការចាក់ថ្នាំបង្ការ DTaP (ជំងឺខាន់ស្លាក់ ​តេតាណូស​ និង​​ក្អក​មាន់​) ការ​ចាក់​បង្ការជំងឺ​គ្រុន​ស្វិតដៃជើង ការចាក់ថ្នាំបង្ការ MMR (ជំងឺស្រឡទែន​ ​កញ្ជ្រឹល​ និង​ស្អូច​) ការចាក់ថ្នាំបង្ការជំងឺ​រលាក​ថ្លើម​ប្រភេទ B​ ការ​ចាក់​ថ្នាំ​បង្ការជំងឺរលាកស្រោម​ខួរ​ក្បាល​របស់​ជប៉ុន​ និង​ការចាក់ថ្នាំបង្ការជំងឺ​អុតស្វាយ។
  • ការ​ចាក់​ថ្នាំបង្ការ​បន្ថែម ​ដូច​ជា ជំងឺ​ហិប (ជំងឺបែកគ្រាប់ឈាម គ្រុន​ផ្តា​សាយ​ប្រភេទ B​) ការចាក់​ថ្នាំ​បង្ការជំងឺរាគកុមារ ការចាក់ថ្នាំបង្ការជំងឺគ្រុន​ផ្តា​សាយ ​និងការចាក់ថ្នាំបង្ការជំងឺ IPD (ជំងឺ​រលាក​សួត​)​។
  • ការ​ចាក់ថ្នាំបង្ការ​សម្រាប់​កុមារជនជាតិ​បរទេស ដែលត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន ​ឬ​ត្រូវធ្វើ​ដំណើរកំសាន្ត​នៅ​កន្លែង​ផ្សេង​ទៀត

 

3.     បន្ទប់​ម្តាយបំបៅ​កូន​ដោយ​ទឹកដោះ - បន្ទប់​ឯកជន ​និងស្ងប់ស្ងាត់ ​សម្រាប់​ម្តាយ​បំបៅ​កូនរបស់​ពួក​គេ ​នៅ​ក្នុង​បរិយាកាស​ដែលស្ងាត់ និងស្រួល។

 

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារដែលមានតម្រូវការពិសេស​

 

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារដែលមានតម្រូវការ​ពិសេស​ នៅមន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ ​ផ្ដល់​នូវ​ការ​គាំទ្រ​សម្រាប់​ការ​អភិវឌ្ឍ​ន៍ និង​ការ​រៀន​សូត្រ​របស់​កុមារ ​ដែល​មាន​តម្រូវ​ការ​ពិសេស ​ដែល​រួម​មានដូចជា ភាព​ខុសប្រក្រតី​​ ការអភិវឌ្ឍន៍យឺត ​និង​​កង្វះ​ការ​យក​ចិត្ត​ទុកដាក់ ​តាមរយៈ​សកម្មភាព​ដែល​សមស្រប​សម្រាប់​សមត្ថភាព​របស់​កុមារ​ម្នាក់ៗ​។ សកម្មភាព​ទាំង​នេះ ​ត្រូវ​បាន​បង្កើតឡើង​ ដោយ​អ្នក​ជំនាញ​ផ្នែកអភិវឌ្ឍន៍ ​និង​ឥរិយាបថ​កុមារ គ្រូពេទ្យជំនាញខាងកា​ព្យាបាល​ជំងឺ​រាងកាយ​កុមារ និងគ្រូពេទ្យ​ចិត្តសាស្ត្រ​របស់​កុមារ ​ដើម្បី​ជំរុញ​ឱ្យមានភាព​សមស្របសម្រាប់​ការ​អភិវឌ្ឍ​របស់​កុមារ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សិក្សារៀនសូត្រ​នៅ​ពេល​អនាគត​។

 

 

មជ្ឈមណ្ឌល​ផ្នែកភ្នែកកុមារ

 

មជ្ឈមណ្ឌលផ្នែកភ្នែក​កុមារ​ នៅ​មន្ទីរពេទ្យបំរុង​រ៉ាត់​អន្តរជាតិ ​ផ្តល់​ជូន​នូវ​សេវាកម្ម​ដូច​ខាង​ក្រោម​:

 

 

1.      ការពិនិត្យសុខភាព​ភ្នែក​ និង​ចក្ខុវិញ្ញាណ

ជាទូទៅ​ គ្រូពេទ្យផ្នែកកុមារ ​នឹង​ពិនិត្យ​មើល​ភាព​មិនប្រក្រតីជា​រួមនៅក្នុង​ភ្នែក​របស់​កុមារ ចាប់តាំងពីពេលទើបនឹងកើតរហួតដល់​អាយុ​បី​ឆ្នាំ ហើយ​បន្ទាប់​ពី​អាយុ​បី​ឆ្នាំ ​ក្រុមការងារ​សេវាបង្ការពិសេស​អាមេរិក​ (US Preventive Services Task Force បានណែនាំឲ្យកុមារ​ទាំងអស់​ ទទួល​បាន​ការ​ពិនិត្យ​ភ្នែក​ជា​បឋម ​ដើម្បី​ទប់ស្កាត់ជំងឺ amblyopia (ជំងឺភ្នែក​ខ្ជិល​) ភាព​មិន​ប្រក្រតីនៃចក្ខុវិញ្ញាញ ​និង​បញ្ហា​ផ្សេងៗ​ទៀត​។

 

2.     ការ​ពិនិត្យវិនិច្ឆ័យរោគ ​និង​ការ​ព្យាបាល​ភ្នែក​កុមារ ​និង​ស្ថានភាពផ្នែកខាងក្នុងនៃ​ភ្នែក​, រួមមានដូចជា​ ជំងឺ amblyopia ភាពមិន​ប្រក្រតីនៃចក្ខុវិញ្ញាណ ជំងឺ​ strabismus (ជំងឺភ្នែកស្រឡេវ​)​ ភាព​មិន​ប្រក្រតី​នៃ​ត្របកភ្នែក​ ភាពមិនប្រក្រតីនៃផ្នែកខាងក្នុងរបស់ភ្នែក និង​ភាពមិនប្រក្រតី​នៃ​សរសៃ​ប្រសាទ​អុបទិក​។

 

23 បន្ទប់សម្រាប់​ធ្វើការពិនិត្យវិនិច្ឆ័យ​រោគ ត្រូវ​បាន​បែងចែក​ដូច​ខាងក្រោម:

  • បន្ទប់ចំនួន 16 ​សម្រាប់ធ្វើ​ការវិនិច្ឆ័យ​រោគរបស់អ្នកជំងឺ
  • បន្ទប់​ទារកសុខភាពល្អចំនួន 5 ​សម្រាប់​​ពិនិត្យ​រាង​កាយ ​និង​ចាក់​វ៉ាក់សាំងបង្ការ
  • បន្ទប់ចំនួន 2 សម្រាប់ពិនិត្យ​ភ្នែក​

 

ម៉ោង​ធ្វើការ

មជ្ឈមណ្ឌល​ផ្នែកកុមារ

ជា​រៀង​រាល់​ថ្ងៃ​ ពីម៉ោង 7 ព្រឹក ​ដល់​ម៉ោង 8 យប់

 

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារដែលមានតម្រូវការ​ពិសេស​

​ថ្ងៃ​ចន្ទ ​ដល់​ថ្ងៃ​សុក្រ​ តាមរយៈការ​ណាត់​ជួប​តែ​ប៉ុណ្ណោះ

ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ពីម៉ោង 8.30 ព្រឹក​ ដល់​ម៉ោង 4 ល្ងាច

 

​មជ្ឈមណ្ឌលផ្នែក​ភ្នែកកុមារ

ជា​រៀង​រាល់​ថ្ងៃ ពី​ម៉ោង 8 ព្រឹក ​ដល់​ម៉ោង 8 យប់

ទីតាំង

មជ្ឈមណ្ឌលផ្នែក​កុមារ ​និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារដែលមានតម្រូវការពិសេស

គ្លីនិក​អ​ន្ដ​រ​ជាតិ​បំរុង​រ៉ាត់ ​អគារ​ជាន់​ទី 17 ក្នុងទីក្រុង​បាងកក​ នៃប្រទេស​ថៃ​។

 

​មជ្ឈមណ្ឌលផ្នែកភ្នែក​កុមារ                                       

គ្លីនិក​អ​ន្ដ​រ​ជាតិ​បំរុង​រ៉ាត់ ​អគារ​ជាន់​ទី 17 និង​ទី 18 ក្នុង​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ​។

ទំនាក់ទំនង

ទំនាក់ទំនង: អ្នកតំណាងបំរ៉ុងរ៉ាត់ប្រចាំកម្ពុជា

អ្នកស្រី វ៉ង ភក្រ្តា (នីកូ) (855) 81 98 88 98

វេជ្ជ​. ម៉ា លី (855) 81 98 88 98

កញ្ញា គី ស្រីអូន (លីហ្សា (855) 81 98 88 98

កញ្ញា ឈឹម ឆោមវលក្ខណ៍ (អ៊ីវ៉ា (855) 81 98 88 98

​​​​អ៊ីមែល៖  cambodia1@bumrungradreferral.com / vpheaktra@yahoo.com

អាសយដ្ឋាន៖  មជ្ឈ​មណ្ឌល ផាកវ៉េ ជាន់ទី២៖១១៣ មហាវិថីម៉ៅសេទុងភ្នំពេញ

 

សេចក្តី​សង្ខេប​: មជ្ឈមណ្ឌលផ្នែក​កុមារ ​(ផ្នែក​ជំងឺ​កុមារ​) ​ផ្តល់ជូន​នូវ​ការថែទាំ​បែបវេជ្ជ​សា​ស្រ្ត ​សម្រាប់​កូន​របស់​លោកអ្នក ដោយគ្រូពេទ្យ​ផ្នែកជំងឺកុមារ ​និង​អ្នក​ឯកទេសផ្នែកជំងឺ​កុមារ​ ដែលមានជំនាញក្នុងផ្នែកនេះ​។

 

 

Nuttorn Pityaratstian

ជំងឺកុមារ ផ្នែកចិត្តសាស្រ្តកុមារ និងមនុស្សពេញវ័យ


ធ្វើការណាត់ជួប

Alisa Wacharasindhu

ជំងឺកុមារ ផ្នែកចិត្តសាស្រ្តកុមារ និងមនុស្សពេញវ័យ


ធ្វើការណាត់ជួប

Chakriya Theeranate

ជំងឺកុមារ ផ្នែកអភិវឌ្ឍនិងអាកប្បកិរិយាជំងឺកុមារ


ធ្វើការណាត់ជួប

Chandhita Pruksananonda

ជំងឺកុមារ ផ្នែកអភិវឌ្ឍនិងអាកប្បកិរិយាជំងឺកុមារ


ធ្វើការណាត់ជួប

Supapanvadee Phuchareon

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកអភិវឌ្ឍនិងអាកប្បកិរិយាជំងឺកុមារ


ធ្វើការណាត់ជួប

Phanida Dusitanond

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកជំងឺតម្រងនោមកុមារ


ធ្វើការណាត់ជួប

Suwat Benjaponpitak

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកប្រតិកម្ម និងប្រព័ន្ធភាពស៊ាំកុមារ


ធ្វើការណាត់ជួប

Chutima Sirikulchayanonta

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកអាហារូបត្ថម្ភកុមារ


ធ្វើការណាត់ជួប

Darintr Sosothikul

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកឈាមកុមារ ជំងឺកុមារ ផ្នែកជំងឺមហារីកកុមារ


ធ្វើការណាត់ជួប

Pairunyar Nakavachara

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកជំងឺក្រពេញ (ជំងឺទឹកនោមផ្អែម, ក្រពេញទីរ៉ូអ៊ី, អ័រម៉ូន, អាហាររូបត្ថម្ភ)


ធ្វើការណាត់ជួប

Araya Chokrungvaranon

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ


ធ្វើការណាត់ជួប

Attasit Sanpavat

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ


ធ្វើការណាត់ជួប

Chavisa Rassameehirun

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ


ធ្វើការណាត់ជួប

Chiraporn Hotrakitya

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ


ធ្វើការណាត់ជួប

Kanokkaew Viravan

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ


ធ្វើការណាត់ជួប

Karl Kalavantavanich

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកប្រតិកម្ម និងប្រព័ន្ធភាពស៊ាំ ជំងឺកុមារ ផ្នែកជំងឺសួតកុមារ


ធ្វើការណាត់ជួប

Komol Vongsrisart

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ


ធ្វើការណាត់ជួប

Mingmuang Worawattanakul

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកប្រព័ន្ធរំលាយអាហារកុមារ វេជ្ជសាស្ត្រ ផ្នែក Gastroenterology & Hepatology


ធ្វើការណាត់ជួប

Nipapat Visavachaipan

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកក្រពេញកុមារ (ជំងឺទឹកនោមផ្អែម, ក្រពេញទីរ៉ូអ៊ី, អ័រម៉ូន, អាហាររូបត្ថម្ភ)


ធ្វើការណាត់ជួប

Pavintara Harinsoot Somnuke

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកក្រពេញកុមារ (ជំងឺទឹកនោមផ្អែម, ក្រពេញទីរ៉ូអ៊ី, អ័រម៉ូន, អាហាររូបត្ថម្ភ)


ធ្វើការណាត់ជួប

Pornpimol Rianthavorn

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ ជំងឺកុមារ ផ្នែកតម្រងនោមកុមារ


ធ្វើការណាត់ជួប

មជ្ឈមណ្ឌលអត្ថបទព័ត៌មានទាក់ទង

សូមឪពុកម្តាយយកចិត្តទុកដាក់: តើកូនរបស់អ្នកចាប់ផ្តើមពេញវ័យក្មេងពេកមែនទេ? ការផ្តោតទៅលើគ្រូពេទ្យវេជ្ជសាស្ត្រ តើពេលណាដែលកូនរបស់អ្នកគួរតែទៅពិនិត្យភ្នែកជាមួយវេជ្ជបណ្ឌិត?
ADHD ឬ "រោគសញ្ញាកុមារមិនល្អ" តើធ្វើដូចម្តេចទើបដឹងថាកូនរបស់អ្នកមាន "ភាពមិនប្រក្រតី" កូនរបស់ខ្ញុំទាប
ការទល់លាមករបស់កុមារ លក្ខណៈជិតពេញវ័យរបស់ក្មេងស្រី