+៨៥៥៨១ ៩៨ ៨៨ ៩៨

ពត៌មានសម្រាប់ធ្វើការព្យាបាល

យើងត្រូវការឲ្យមានជាចាំបាច់នូវ ម៉ាស៊ីនកុំព្យូទ័រដ៏ទំនើបឆ្លាតវៃមួយ ដើម្បីធ្វើការពិនិត្យរកមើលឲ្យឃើញភស្តុតាង និងពត៌មានសម្រាប់ព្យាបាលជម្ងឺ ដែល អាច ជួយអ្នកជម្ងឺមហារីកបាន។សព្វថ្ងៃនេះ ម៉ាស៊ីនកុំព្យូទ័របែបនេះ គឺមានហើយ។ ម៉ាស៊ីន IBM Watson ដែលជាម៉ាស៊ីនឯកទេសខាងជម្ងឺមហារីក នឹង ឆ្លុះ បញ្ចាំងពីអនាគតនៃវិជ្ជសាស្រ្ត។ វិជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ នឹងជាមនុស្សដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យានេះ ក្រៅពីអាមេរិកខាងជើង។ សូមស្វែងយល់បន្ថែមអំពីរបៀបដែលម៉ាស៊ីនWatsonជួយអ្នកឯក
ទេសខាងជម្ងឺមហារីក
ក្នុងការជ្រើសរើសវិធីព្យាបាលដែលមានប្រសិទ្ធិភាព

គម្រោងរបស់ម៉ាស៊ីនកុំព្យូទ័រជំនួយវះកាត់

គ្រូពេទ្យវះកាត់ឆ្អឹង នៅមន្ទីរពេទ្យបំរុងរ៉ាត់ ធ្វើការវះកាត់ជង្គង់ និងត្រគាក ដោយមានជំនួយពី ប្រភេទម៉ាស៊ីនកុំព្យូទ័រ 3D និងដៃមនុស្សយន្ត។ ការរៀបតម្រង់ និងការតឡើងវិញយ៉ាងច្បាស់លាស់ជាក់លាក់ បានជួយអ្នកជម្ងឺ ឲ្យធ្វើចលនាបានវិញដោយគ្មានការឈឺចាប់។

សូមស្វែងយល់បន្ថែមអំពីវិធីដែលយើងធ្វើការព្យាបាលអ្នកជម្ងឺដែលមានបញ្ហាជង្គង់ និងត្រគាក



 មជ្ឈមណ្ឌល​ឆ្លុះ និងពិនិត្យសុខភាព របស់មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ​ នៅ​ក្នុង​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ​ គឺជា​មជ្ឈមណ្ឌល​មួយ ក្នុងចំនោម​មជ្ឈមណ្ឌល​ពិនិត្យ​រាង​កាយ ដែល​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​នេះ​ ដែល​បានបម្រើសេវាកម្មដល់អ្នកជំងឺ​ជាង 60.000 នាក់​ជា​រៀងរាល់​ឆ្នាំ​។ មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​នេះ មានគ្រូពេទ្យដែលទទួលបានការបណ្តុះបណ្តាលពិសេសខាងវេជ្ជសាស្រ្តការពារ ជាមួយនឹងបន្ទប់ និងគ្រឿងបរិក្ខារសម្រាប់ពិនិត្យសុខភាព និងពិសោជន៍ របស់​មន្ទីរពេទ្យ​បំរុង​រ៉ាត់​អន្តរជាតិ​។

​វិធីដើម្បី​សម្រេចចិត្ត​ជ្រើសរើសយក កញ្ចប់សេវា​ពិនិត្យសុខភាពដ៏​ល្អ​បំផុត​សម្រាប់​អ្នក​មាន 2 គឺ​:

1.            មនុស្ស​ភាគច្រើន​ ជ្រើសរើសប្រើប្រាស់ កញ្ចប់សេវាពិនិត្យសុខភាពសន្សំសំចៃ​របស់យើង ​ដែលលោកអ្នកអាចរកមើល​បាននៅក្នុងទំព័រ ការប្រៀប​ធៀប​កញ្ចប់​សេវាពិនិត្យសុខភាព​ របស់យើង​។

2.            លោកអ្នក ក៏​អាចធ្វើការជ្រើសរើសសេវាសុខភាពតាមតម្រូវការរបស់លោកអ្នកបានផងដែរ ដោយផ្អែកទៅលើប្រវត្តិ ឬបញ្ហាសុខភាពណាមួយរបស់ក្រុមគ្រួសាររបស់លោកអ្នក។ សូមឆ្លើយ កម្រង​សំណួរ​សេវាពិនិត្យសុខភាព​តាម​តម្រូវការ របស់យើង ដើម្បី​ឲ្យយើងជួយសម្រេចជ្រើសរើស ​កញ្ចប់សេវា ​និង​ការធ្វើតេស្តបន្ថែម ដែលសមស្រប​សម្រាប់​អ្នក​។

លោកអ្នក ក៏​អាច​ធ្វើការពិភាក្សា​ ជាមួយ​នឹងវេជ្ជបណ្ឌិតរបស់​អ្នក ​ឬ គ្រូពេទ្យ​វេជ្ជសាស្ត្រទូទៅ របស់យើងផងដែរ ដើម្បី​ទទួល​បាន​ការធ្វើ​តេ​ស្តពិនិត្យ ​ឬការពិនិត្យសុខភាពទៅតាមអ្វីដែលលោកអ្នកចង់បាន ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​។

លោកអ្នក ​អាច​ធ្វើ​ការ​ណាត់​ជួប​សម្រាប់​ការ​ពិនិត្យ​សុខភាពរបស់​អ្នកបាន​យ៉ាង​ងាយ​ស្រួល​ តាមរយៈ​បណ្ដាញទំព័រ​សម្រាប់ ធ្វើការណាត់​ជួប របស់យើង​។ លោកអ្នក​គ្រាន់​តែ​បញ្ជាក់ថា តើ​កញ្ចប់សេវាមួយណា​ដែលលោក​អ្នក​ជ្រើសយក​។ ប្រសិន​បើ​លោក​អ្នក​មាន​សំណួរ​អំពី​កញ្ចប់​កម្មវិធី​បន្ថែម​ ឬ​កម្មវិធី​ពិនិត្យសុខភាព​តាមតម្រូវការរបស់​យើង លោកអ្នក​អាច​ផ្ញើ​សារ​អន​ឡា​ញមកយើង ​តាម​រយៈ​ទំព័រ សំណួរ របស់យើង។

ពត៌មានសំ​ខាន់​ អំពី​របៀបត្រៀមខ្លួន​រៀបចំ​សម្រាប់​ការ​ពិនិត្យសុខភាព​របស់​អ្នក និង​ការ​ពន្យល់ពីវិធី​ធ្វើ​តេ​ស្ត​ពិនិត្យរបស់​យើង ដែល​មាន​នៅ​ក្នុង Link ​ខាង​ក្រោម​នេះ​:

 

សូមចងចាំថា​ វេជ្ជបណ្ឌិតនៅក្នុង មជ្ឈមណ្ឌលឆ្លុះ និងពិនិត្យសុខភាព មិន​ចេញ​វេជ្ជបញ្ជា​ ​ថ្នាំ ​ឬ​ការ​ព្យាបាលជំងឺ​ដែល​បានពិនិត្យ​ឃើញនោះទេ​។ ប្រសិន​បើ​ការ​ពិនិត្យសុខភាព​របស់​អ្នក ​បង្ហាញ​បញ្ហា​សុខភាព​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​យើង​នឹង​ធ្វើការបញ្ជូនទៅ​អ្នក​ជំនាញរបស់យើង​។ អ្នកជំនាញនោះ ​អាច​ធ្វើ​ការ​ពិនិត្យវាយ​តម្លៃបន្ថែមជា​ច្រើន​ទៀត ទាក់ទងនឹង​បញ្ហា​សុខភាព​របស់​អ្នក ហើយ​និងធ្វើការណែនាំ​ការ​ព្យាបាល​ដ៏សមស្របសម្រាប់លោកអ្នក​។ វិធីនេះ ​អាច​រួម​ឲ្យមានតម្រូវការធ្វើ​តេ​ស្ត​បន្ថែម ​ឬ​ចេញ​វេជ្ជបញ្ជា​ថ្នាំ​។

របាយ​ការណ៍​ក្នុងកំ​ព្យូ​ទ័​រ ​ត្រូវ​បាន​រៀបចំឡើង​សម្រាប់​រាល់​ការ​ពិនិត្យ​សុខភាព ព្រមជាមួយច្បាប់​ចម្លង​នៃ​រូបភាពថតដោយប្រើវិទ្យុសកម្ម​របស់​អ្នក ​នៅ​ក្នុងបន្ទះស៊ីឌី ដែល​លោកអ្នកអាច​ស្នើសុំយកឯកសារទាំងនោះបាន​។ 

សេវាកម្ម​ដែលមាន​នៅ​ក្នុង​មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​:

·                     ការ​ពិនិត្យ​រាង​កាយយ៉ាងម៉ត់ចត់​

·                     ការ​វាយ​តម្លៃ​ប្រវត្តិសុខភាពរបស់​អ្នក​ជំងឺ

·                     ការ​ធ្វើ​តេ​ស្តពិនិត្យក្នុង​មន្ទីរពិសោធន៍​ដែលទទួលស្គាល់ជាអន្តរជាតិ ដែលរួមមានទាំងការពិនិត្យរកដុំសាច់

·                     ការ​​សេវាឆ្លុះពិនិត្យ

o   ការថតពិនិត្យដើមទ្រូងដោយប្រើកាំរស្មី

o   ការថតឆ្លុះអេកូ

o   ការថតពិនិត្យដើមទ្រូងដោយកាំរស្មី X

o   ការឆ្លុះពិនិត្យ​ផ្នែក​ក្រពះពោះវៀនខាងលើ

·                     ការពិនិត្យវិនិច្ឆ័យ​ត្រគា​កដោយវេជ្ជបណ្ឌិតជំនាញផ្នែក​រោគ​ស្ត្រី

·                     ការពិនិត្យ​ភ្នែក ដោយវេជ្ជបណ្ឌិតជំនាញផ្នែកភ្នែក

·                     ការ​ចាក់​វ៉ាក់សាំងថ្នាំបង្ការ

សេវា​កម្មពិនិត្យសុខភាពសម្រាប់​ក្រុមហ៊ុន

មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព ​បានផ្តល់​នូវ​សេវា​ពិនិត្យសុខភាពដល់ក្រុមហ៊ុនកំពូលរបស់ប្រទេសថៃនិងអន្តរជាតិ​នៅ​ប្រទេស​ថៃ​និង​ស្ថានទូត​បរទេស​ជាង 1000 នាក់។ ការ​ពិនិត្យ​សុខភាពជា​ក្រុម​អាចរៀបចំបាន​នៅមន្ទីរពេទ្យ​អន្តរជាតិបំរុង​រ៉ាត់​។

សម្រាប់តម្លៃ ​សូម​ទាក់ទង​ការិយាល័យ​ផ្នែក​លក់​របស់​យើងតាមរយៈទូរស័ព្ទលេខ 66 (0​) 2667-1393

សេវាកម្មបង្ការការពារ​ ​និងសុខភាពល្អ​ដែល​មាន​នៅ​ក្នុង​គ្លីនិក​ឯកទេស​ផ្សេងទៀត​:

·                     សេវាកម្មឆ្លុះពិនិត្យដោយប្រើវិទ្យុសកម្ម

o   ការឆ្លុះ DEXA ឆ្អឹងតាមរយៈ densitometry

o   ការឆ្លុះអេកូពិនិត្យមើលលំហូរ​ពណ៌ និងថតឆ្លុះ​សរសៃឈាម

o   ការ​ថត 1.5 Tesla MRI  និងការស្កេន spiral CT

o   ថ្នាំជាតិ​នុយ​ក្លេ​អ៊ែ​រ

o   អត្រាជាតិ​ខ្លាញ់​ក្នុង​រាងកាយ និង​ការ​គណនា​អត្រាដែលសមរម្យសម្រាប់បែងចែកនៅក្នុងរាងកាយ

·                     សេវាកម្មផ្នែក​ក្រពះ​ពោះវៀន ​នៅ​ មជ្ឈមណ្ឌល​ផ្នែកជំងឺ​រំលាយអាហារ

o   ការ​ឆ្លុះ​មើល​ពោះវៀនធំ

o   ការឆ្លុះពិនិត្យដោយប្រើអន្តោទស្សន៍

·                     ការពិនិត្យវាយតម្លៃ​បេះដូង​ នៅ មជ្ឈមណ្ឌល​បេះដូង

  • ការត្រួតពិនិត្យ​តាមដាន Holter 24 ម៉ោង​
  • ការពិនិត្យបេះដូងតាមរយៈសម្លេង
  • ការថតបេះដូងដោយការចាក់ថ្នាំចូលសរសៃវ៉ែន

·                     ការពិនិត្យ​ធ្មេញ ​នៅ មជ្ឈមណ្ឌលផ្នែក​ធ្មេញ

·                     ការ​ធ្វើ​តេ​ស្ត​ពិនិត្យមុខងារ​សួត ​នៅ មជ្ឈមណ្ឌល​ផ្នែកជំងឺ

·                     ការពិនិត្យតាមរយៈការស្តាប់សម្លេង នៅ មជ្ឈមណ្ឌលច្រមុះ​ ត្រចៀក​ និង​បំពង់ក (ENT​)

·                     សេវាកម្មផ្នែក​ស្ត្រី​នៅ ​មជ្ឈមណ្ឌលផ្នែកស្ត្រី

o   ការ​ឆ្លុះពិនិត្យនៅពេលដែលមិនមានរដូវ

o   ការបង្កកំណើត

·                     សេវាកម្មផ្នែក​ស្បែក ​នៅ មជ្ឈមណ្ឌលផ្នែក​ស្បែក

    • ការ​ឆ្លុះពិនិត្យ​ជំងឺមហារីក​ស្បែក

 

​សម្ភារៈ​បរិក្ខារសម្រាប់ការឆ្លុះពិនិត្យ​សុខភាព

·                     មានគ្រូពេទ្យ​បុរស ​និង​ស្ត្រី​​ តាមតម្រូវការ

·                     បន្ទប់​ពិនិត្យវិនិច្ឆ័យជំងឺ​ឯកជន​សម្រាប់​​ការ​ពិគ្រោះ​យោបល់​ និងធ្វើតេស្តពិនិត្យ​រាងកាយ

·                     កន្លែងបូម​ឈាម

·                     ការពិនិត្យមើលសញ្ញាទូទៅ និងកែវភ្នែក

·                     ម៉ាស៊ីនថតចង្វាក់បេះដូងដើម្បីធ្វើការពិនិត្យវិនិច័្ឆយជំងឺបេះដូង ​និង​ការធ្វើ​លំ​ហាត់ប្រាណ​សម្រាប់ភាព​តានតឹង

·                     ឈុតពិនិត្យត្រគាក

·                     បរិក្ខារ​មន្ទីរពិសោធន៍ ​និងថតឆ្លុះ

·                     កន្លែង​ផ្លាស់​ប្តូ​រ និងងូតទឹកសម្រាប់​បុរស​និង​ស្ត្រី​

·                     កន្លែង​អាហារ​សម្រន់​

 

 

ការណែនាំ​ពី​កម្មវិធី​ពិនិត្យ​សុខភាព​: 

សេចក្តី​ណែនាំ​ទូទៅ

·                     កុំបរិភោគ ​ឬ​ផឹក​អ្វី​ទាំងអស់ ​លើក​លែង​តែ​ទឹក​ធម្មតា​ យ៉ាង​ហោច​ណាស់ 12 ម៉ោង​មុន​ពេល​ការ​ពិនិត្យ​។ នៅ​ក្នុង​ករណី​នៃ ការថតពិនិត្យ​លើក្រពះពោះវៀនដោយ​កាំរស្មី X ឬអន្តោទស្សន៍ សូម​បន្ត​ការ​តម​អាហារ​។

·                     សូម​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​របស់​អ្នក​និង​មក​ដល់ 10 នាទី​មុនការណាត់ជួបដែលបានកំណត់​។

·                     សំណាកលាមក ​និង​ទឹកនោម​ ​នឹង​ត្រូវ​បាន​ប្រមូល​នៅ​ថ្ងៃ​ធ្វើតេស្តពិនិត្យ។

·                     ប្រសិន​បើ​អ្នក​ធ្លាប់មាន​ជំងឺពី​មុន សូម​នាំ​យក​លទ្ធផល​នៃ​ការ​ធ្វើ​តេ​ស្ត​ណាមួយ ​ឬ​របាយការណ៍​ដែលអ្នក​មាន សម្រាប់ឲ្យ​គ្រូពេទ្យ​ពិនិត្យមើល​។

·                     សូម​កុំផឹក​គ្រឿង​ស្រវឹង ​យ៉ាង​ហោច​ណាស់ 24 ម៉ោង​មុន​ពេល​​ចាប់​ផ្តើ​ម​កម្មវិធី​ពិនិត្យរបស់​អ្នក​។

ប្រសិន​បើ​អ្នកធ្វើការណាត់ជួបដើម្បី​ធ្វើ​តេ​ស្ត​ពីភាព​តានតឹង

·                     សូម​នាំ​យក​ស្បែក​ជើង​រត់ហាត់​របស់​អ្នក​មកជាមួយ។

·                     ប្រសិន​បើ​អ្នក​ត្រូវ​ការ​បរិភោគ​មុន​ពេល​ការ​ធ្វើ​តេ​ស្ត​ភាព​តានតឹង​ នោះលោកអ្នកគួរបរិភោគ​អាហារ​សម្រន់តែតិចតួចបានហើយ និង​ជៀស​វាង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ ជាតិ​កាហ្វេ​អ៊ី​ន ​និង​អាល់កុល​។

·                     ប្រសិនបើ​អ្នក​កំពុងស្ថិតនៅក្នុងដំណាក់កាល​ព្យាបាល​ ឬ​ការ​ប្រើ​ថ្នាំ សម្រាប់​ជំងឺណាមួយ សូម​ជូន​ដំណឹង​ដល់​គិលានុបដ្ឋាយិកា​ជាមុន​។

·                     សូម​កុំផឹក​​គ្រឿង​ស្រវឹង​យ៉ាង​ហោច​ណាស់ 24 ម៉ោង​មុន​ពេល​ចាប់​ផ្តើ​ម​កម្មវិធី​ពិនិត្យរបស់​អ្នក​។

សេចក្តី​ណែនាំ​សម្រាប់​ការឆ្លុះអេកូពិនិត្យផ្នែកក្នុងពោះ​តាមរយៈអ៊ុ​ល​ត្រា​សោន

·                     សូមផឹកទឹកឲ្យបានគ្រប់គ្រាន់ ​មុន​ពេលធ្វើតេស្តពិនិត្យតាមរយៈការឆ្លុះអេកូ។ ការ​ធ្វើ​តេ​ស្ត​នេះ​ តម្រូវឲ្យតម្រង​នោមរបស់អ្នក​ពេញ ​សម្រាប់​លទ្ធផលដែលដ៏ល្អបំផុត​។

·                     កុំ​ឲ្យតម្រងនោមនៅទទេ មុន​ពេល​ពិនិត្យ​អេកូ​។

ការ​ទូទាត់បង់ប្រាក់

·                     អ្នកត្រូវតម្រូវឲ្យធ្វើការ​បង់​ប្រាក់មុនសម្រាប់​គ្រប់កម្មវិធីពិនិត្យសុខភាព​ទាំង​អស់​។

Kanitha Patarakul

វេជ្ជសាស្ត្រ ផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុង


ធ្វើការណាត់ជួប

Anon Kochaprasert

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Kae Hyakutake

វេជ្ជសាស្ត្រ ផ្នែកអនុវត្តទូទៅ


ធ្វើការណាត់ជួប

Kochakorn Panomtham

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Kriangkrai Sothonchai

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកវិជ្ជសាស្ត្រអាការចរណ៍


ធ្វើការណាត់ជួប

Krit Pongpirul, M.D., MPH, PhD.

ផ្នែកវិជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Manaswee Kovitaya

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកវិជ្ជសាស្ត្រអាការចរណ៍


ធ្វើការណាត់ជួប

Narumol Sang-aroonsiri

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Nimasra Sulaiman

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Prasit Keesukphan

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Somporn Keeratiruangrong

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Taweesin Punnaniti

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Tinnakorn Pulpinyo

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Wanida Sasivimolkul

ជំងឺកុមារ ផ្នែកជំងឺកុមារទូទៅ


ធ្វើការណាត់ជួប

Wanphen Chaipikusit

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Winadda Wannamethee

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព)


ធ្វើការណាត់ជួប

Kunthida Rithirangsriroj

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកសម្ភព និងរោគស្រី្ត


ធ្វើការណាត់ជួប

Prapapan Nakavachara

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកសម្ភព និងរោគស្រី្ត


ធ្វើការណាត់ជួប

Sirin Sindhuphak

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកសម្ភព និងរោគស្រី្ត


ធ្វើការណាត់ជួប

Somrudee Upalawanna

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកសម្ភព និងរោគស្រី្ត


ធ្វើការណាត់ជួប

Theerinthorn Thammavichit

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកសម្ភព និងរោគស្រី្ត


ធ្វើការណាត់ជួប

Perapong Puyanont

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកចក្ខុរោគសាស្ត្រ


ធ្វើការណាត់ជួប

Nutpol Sakornyen

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកចក្ខុរោគសាស្ត្រ


ធ្វើការណាត់ជួប

Pissanu Pongsuwan

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកចក្ខុរោគសាស្ត្រ


ធ្វើការណាត់ជួប

Pissanu Pongsuwan

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកចក្ខុរោគសាស្ត្រ


ធ្វើការណាត់ជួប

Sombut Tanaboonyawat

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកចក្ខុរោគសាស្ត្រ


ធ្វើការណាត់ជួប

Taweesak Kantirat

ផ្នែកវេជ្ជសាស្ត្របង្ការការពារ (ការពិនិត្យសុខភាព) ផ្នែកចក្ខុរោគសាស្ត្រ


ធ្វើការណាត់ជួប

មជ្ឈមណ្ឌលអត្ថបទព័ត៌មានទាក់ទង